បរទេស៖ តារាចម្រៀងទោលប្រុស Justin Bieber និងភរិយានាង Hailey ត្រូវបានគេប្រទះ ឃើញទៅដើរលេងតែពីរនាក់បែបរ៉ូមែនទិក នៃជីវិតប្តីប្រពន្ធរបស់ពួកគេ មើលទៅពិតជាមានក្តីសុខយ៉ាងខ្លាំង នៅក្នុងវិស្សមកាលមួយនៅកោះ Turks និង Caicos កាលពីចុងសប្តាហ៍។

តួយ៉ាងក្នុងនោះផងដែរ គេសង្កេតឃើញថា អ្នកទាំងពីរ បានដើរកាន់ដៃយ៉ាងផ្អែមល្ហែម តាមឆ្នេរខ្សាច់ ជាមួយរូបរាងគួរឲ្យទាក់ទាញរបស់ ប្តីប្រពន្ធតារាវ័យក្មេងមួយគូនេះ ដោយ Hailey បានស្លៀកឈុតប៊ីគីនី ចាយរាងគួរឲ្យគយគន់ ជាពិសេសនោះ តារាចម្រៀងប្រុសវ័យ​ ២៧ឆ្នាំ បានបញ្ចេញរាងសាច់់ដុំរបស់លោក ដែលពោរពេញទៅនឹងរូបសាក់ធ្វើឲ្យលោក កាន់តែទាក់ទាញថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានរៀបការរួច Justin Bieber ពិតជាបានផ្លាស់ប្តូរច្រើនខ្លាំង តារាចម្រៀងប្រុសរូបនេះ ត្រូវបានកោតសរសើរថា «ស្វាមីគម្រូ» ម្នាក់ ទោះជាយ៉ាងណាអ្នកទាំងពីរមិនទាន់មានកូននោះទេ ថ្វីត្បិតគូស្វាមីភរិយាតារាមួយគូនេះ បានរៀបការច្រើនឆ្នាំហើយក្តី៕  

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber និង Hailey
Justin Bieber និង Hailey
Hailey និង Justin Bieber
Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]