អាមេរិក៖ សព្វថ្ងៃនេះ ពួកយើងទាំងអស់គ្នាចំណាយពេលភាគច្រើន ទៅលើការប្រើប្រាស់ទូរសព្ទដៃ ហើយនោះជាហេតុផលមួយដែលក្រុមហ៊ុនមួយសុខចិត្ត ចំណាយប្រាក់២,៤០០ដុល្លារដើម្បីស្វែងរកអ្នកក្លាហាន មិនសម្លឹងមើលអេក្រង់គ្រឿងអេឡិចត្រូនិចផ្សេងៗ ក្នុងរយៈពេលពេញមួយថ្ងៃ។ គេហទំព័រ Reviews.org ដែលជាសេវាកម្ម review ផលិតផលប្រើប្រាស់ក្នុងផ្ទះ បានបង្កើតការប្រកួតប្រជែងមួយដែលមានឈ្មោះថា “2021 Digital Detox Challenge” ហើយអ្នកចូលរួមអាចទទួលបានប្រាក់រង្វាន់ ២,៤០០ដុល្លារ ប្រសិនបើពួកគេអាចចំណាយពេល២៤ម៉ោង ដោយមិនបានសម្លឹងមើលអេក្រង់គ្រឿងអេឡិចត្រូនិច។
អ្នកចូលរួមនៅសហរដ្ឋអាមេរិកអាចដាក់ពាក្យ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រមួយនេះ ឲ្យបានមុនថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ត្រូវចងចាំថា អ្នកចូលរួមប្រកួតទាំងអស់នឹងត្រូវដកហូតគ្រឿងអេឡិចត្រូនិចផ្សេងៗ។ ឧបករណ៍ប្រើប្រាស់ទាំងនោះមានដូចជា ទូរសព្ទដៃ ទូរទស្សន៍ ឧបករណ៍លេងហ្គេម កុំព្យូទ័រលើតុនិងយួរដៃ នាឡិកាវៃឆ្លាតនិងឧបករណ៍ពាក់ផ្សេងទៀត និងឧបករណ៍ឆ្លាតវៃសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះដូចជា Amazon Alexa ឬសូម្បីតែរូប៉ូតសម្អាតធូលី Roomba។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតមួយនេះគឺជាវិធីសាស្ត្រដ៏រីករាយមួយ ដែលនាំឲ្យយើងស្វែងយល់ពីបញ្ហា ដែលកំពុងកើតមាននៅក្នុងយុគសម័យឌីជីថល មានដូចជាការញៀនប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍ឌីជីថលផ្សេងៗទៀត។ ការស្ទង់មាតិកាលពីពេលថ្មីៗនេះរបស់គេហទំព័រ Reviews.org បានរកឃើញថា មនុស្ស៥៦.៤ភាគរយបានទទួលស្គាល់ថា ពួកគេពិតជាញៀនប្រើប្រាស់ទូរសព្ទដៃរបស់ពួកគេមែន។
បើយោងតាមការសិក្សាមួយនៅក្នុងព្រឹត្តិប័ត្រ Addictive Behaviors បានបង្ហាញថា ការប្រើប្រាស់ស្មាតហ្វូនខ្លាំងពេកបានជះឥទ្ធិពលដល់ខួរក្បាលរបស់យើងយ៉ាងច្រើន ដូចគ្នានឹងការប្រើប្រាស់គ្រឿងញៀនដែរ។ ក៏មានភស្ដុតាងខ្លះៗបានបង្ហាញថា វាក៏បានផ្លាស់ប្ដូរខួរក្បាលរបស់កុមារ ដែលក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចស្វែងយល់បានពេញលេញនៅឡើយ។
បើទោះបីជាអ្នកមិនបានចូលរួមប្រកួតដើម្បីដណ្ដើមប្រាក់រង្វាន់ ២,៤០០ដុល្លារក៏ដោយ ក៏អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដោយខ្លួនឯងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]