បរទេស៖ ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលគេទន្ទឹងរង់ចាំបំផុតនោះ គឺជាការហោះហើរដំបូងបង្អស់របស់រ៉ូបូតឧទ្ធម្ភាគចក្រ Ingenuity របស់យាន Perseverance។ បន្ទាប់ពីធ្វើការត្រួតពិនិត្យជាច្រើនដងមក ក្រុមវិស្វករយាន Perseverance បានកំណត់យកថ្ងៃទី8 ខែមេសា ជាកាលបរិច្ឆេទដែលពួកគេនឹងប៉ុនប៉ងដាក់ការហោះហើរដំបូងនៅលើភពអង្គារ។
ប្រសិនបើអ្វីៗទាំងអស់ដំណើរការបានល្អនោះ ប្រហែលជា2សប្តាហ៍ទៀតរ៉ូបូតឧទ្ធម្ភាគចក្រ Ingenuity នឹងធ្វើការហោះហើរលើកទីមួយរបស់វា ប្រហែល10ហ្វីត (3ម៉ែត្រ) ផុតដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាដំបូង ក្រុមវិស្វករត្រូវកំណត់វាលមួយដែលមានទំហំ10ម៉ែត្រការ៉េនៃដីរាបស្មើ ដែលនៅជិតនឹងតំបន់ចុះចតរបស់ យាន Perseverance។ បន្ទាប់ពីបានធ្វើដូច្នេះហើយ យាន Perseverance នឹងធ្វើដំណើរទៅចំកណ្តាលវាលនោះ ហើយបញ្ជាក់ពីទីតាំងរបស់វា។
បន្ទាប់មករ៉ូបូតឧទ្ធម្ភាគចក្រនឹងផ្តាច់ខ្លួនចេញពីផ្នែកខាងក្រោមរបស់យាន។ ដំណើរការនេះគួរតែចំណាយពេលប្រហែលប្រាំថ្ងៃ។
នៅពេលដែល Ingenuity បានផ្តាច់ចេញពីយាន Perseverance ប្រុងប្រៀបលើទីតាំងហោះហើរ វានឹងសំកាំងខ្លួនពីលើផ្ទៃភពប្រមាណ៥អ៊ីញ ហើយនឹងប្រើបណ្តាញភ្ជាប់ទៅយាន Perseverance ដើម្បីសាកថ្មរបស់វា។ បន្ទាប់មក យាន Perseverance នឹងដាក់វាចុះ ហើយបើកចេញ។
នៅពេលដែលផ្តាច់ចេញហើយ វាមានថាមពលគ្រប់គ្រាន់ដើម្បីធ្វើការ រយៈពេល30ថ្ងៃនៃភពអង្គារ។
ពីរបីថ្ងៃបន្ទាប់ គេនឹងធ្វើតេស្តលើប្រព័ន្ធនិងលើរ៉ូទ័ររបស់វា។
ប្រសិនបើការធ្វើតេស្តនិងការត្រួតពិនិត្យទាំងអស់បានជោគជ័យនោះ នៅថ្ងៃទី8 ខែមេសា Ingenuity នឹងធ្វើការហោះហើរទៅដល់កម្ពស់3ម៉ែត្រ រយៈពេល30វិនាទី ព្រមទាំងធ្វើការថតរូបសខ្មៅខ្លះផងដែរ។
ខាងក្រោមនេះគឺជាវីដេអូគំរូ អំពីការហោះហើររបស់ដ្រូនឧទ្ធម្ភាគចក្រ Ingenuity៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]