រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនមួយចំនួនប្រាកដជាស្គាល់រួចមកហើយ លោកគ្រូសាស្រ្តាចារ្យ ស្តើង ជា ដែលជា វេជ្ជបណ្ឌិតចូលនិវត្តន៍ និង ជាប្រធានគណកម្មការវេជ្ជសាស្រ្ត និង វិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា មានទីលំនៅនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណភាព ដោយសារកូវីដ១៩ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
គួររលឹកផងដែរថា លោកបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង០៨៖០០ ព្រឹក ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា រូបគាត់មានអាការៈហត់ខ្លាំង និង ពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣ទៅថ្ងៃ មុនពេលចូលមន្ទីរពេទ្យ ដោយគាត់មានជំងឺប្រចាំកាយលើសឈាមទៀតផង។ តាមការសន្និដ្ឋានរបស់ក្រសួងបានបញ្ជាក់ថា លោកគ្រូ ស្តើង ជា ទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០ នាទីព្រឹក គឺដោយសាររូបគាត់ខ្សោយធ្ងន់ធ្ងរខ្លាំង និង រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែលោកគ្រូ ស្តើង ជា ទទួលមរណភាពមិនបានប៉ុន្មានថ្ងៃស្រួលបួលផង យោងតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់សិល្បករកម្ពុជា បានឱ្យដឹងថា ភរិយារបស់លោកគ្រូ ស្តើង ជា ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ ដោយភរិយារបស់លោកគ្រូ មានអាយុ៧៧ឆ្នាំហើយ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុ៦៩ឆ្នាំ ក៏មានផ្ទុកកូវីដ១៩ ដូចគ្នាដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]