បរទេស៖ តារាចម្រៀងស្រី Rihanna ទើបតែបានគេរាយការណ៍មកថា រូបនាងទើបតែ ទិញផ្ទះវិឡាបែបស៊ីវីល័យ បែបទំនើបមួយ ដែលមានទំហំកន្លះហិចតា បានសាងសង់លើផ្ទៃដីមានទំហំជាង ៧០០ ម៉ែតការ៉េ នៅតំបន់ Beverly Hills រដ្ឋ Los Angeles ។
ដោយឡែកផ្ទះវីឡានេះ ត្រូវបានសាងសង់តាមបែបផ្ទះកសិដ្ឋាន ដែលរសនិយមរវាងបុរាណនិងសម័យ ដែលមានអាងហែលទឹករាងចតុកោណកែងធំនៅខាងក្រោយវីឡា បានឡោមព័ន្ធដោយផ្ទះជុំវិញ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានរចនាធ្វើជាពីរជាន់ មានស៊ុមកញ្ចក់ ដើម្បីទទួលបានពន្លឺធម្មជាតិចាំងចូលខាងក្នុងផ្ទះឲ្យច្បាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយពីផ្នែកខាងក្នុងវិញ ត្រូវបានគេដេគ័រ ចេញជាពីរពណ៌ មានតែខ្មៅ ហើយនឹងស។ បន្ទប់ទទួលភ្ញៀវក៏ធំទូលាយ រួមជាមួយទេសភាពសួនច្បារ រីឯតុញុំអាហារ ក៏ធំអាចញុំច្រើនគ្នា ជាពិសេសផ្ទះបាយ ត្រូវបានរចនាបែបសម័យទំនើបសាកសមបំផុត សម្រាប់ក្រុមគ្រួសារដែលមានសមាជិកច្រើន។ វីឡាមួយនេះមានបន្ទប់ទឹករហូតដល់ ៧ បន្ទប់ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ បន្ទប់នីមួយៗ ត្រូវបានរចនាយ៉ាងប្រណិតដូចជា រីស៊តតែម្តង។
គួរបញ្ជាក់ផងដែរថា ផ្ទះនេះត្រូវបានទិញដោយតារាស្រីរូបនេះ ក្នុងតម្លៃរហូតទៅដល់ ១៣,៧៥ លានដុល្លារ ហើយនេះគឺជាផ្ទះទី ៣ របស់នាង ដែលតារាស្រីរូបនេះជាម្ចាស់កម្មសិទ្ធ។ បច្ចុប្បន្ននាងគឺជាតារាចម្រៀងដែលមានជាងគេបំផុតនៅលើពិភពលោក មានទ្រព្យសម្បត្តិកាន់កាប់រហូតដល់ ៦០០ លានដុល្លារ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]