ភ្នំពេញ ការ​ជួយ​កុមារក្រីក្រ​​ ឲ្យ​ទទួលបានការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ និង​ការ​ជួយ​សង់​ផ្ទះឲ្យ​ពលរដ្ឋ​គ្មាន​ផ្ទះ​សម្បែង  គឺ​ជា​អំពើ​​ល្អ ​​ដែល​ជួយ​ឲ្យ​អ្នក​ស្រី ផាន់ លក្ខិណា​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខនារី​មួយរូប ​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។

  អ្នក​ស្រី ផាន់ លក្ខិណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ អ្នកស្រី​​បាន​ជាប់​ជា​បេក្ខនារី​​ម្នាក់​ក្នុង​ចំណោមបុគ្គល ​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​ សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើអ្នកស្រី​​​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​អ្នក​ទទួល​ជ័យលាភី អ្នក​ស្រី​​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ​​​​

អ្នកស្រី​ ផាន់ លក្ខិណា ដែល​កើត​ក្នុងគ្រួសារ​ក្រីក្រ​ក្នុង​រាជធានីភ្នំពេញ គឺ​ជា​អតីត​បុគ្គលិក​របស់​​អង្គការ​មិនមែន​រដ្ឋាភិបាល​​រយៈពេល ១០​ឆ្នាំ។ ក្នុង​អំឡុង​ពេលបំពេញការងារ អ្នកស្រី​តែង​តែង​ស្រម៉ៃ​ចង់​មាន​ឱកាស​មួយ​ ដើម្បី​​​​ជួយ​យក​អាសារ​ពលរដ្ឋ​ដែលជួប​ការ​លំបាក។

ជាក់ស្តែង ក្រោយការ​ចាក​​ចេញ​ពលរដ្ឋ​​សហគមន៍ដីក្រហម ក្នុងរាជធានីភ្នំពេញ នៅ​ឆ្នាំ​២០០៩ អ្នក​ស្រី​ជាមួយ​នឹងស្វាមី ​​​​បាន​ជួយ​ពួកគេ​បន្ទាប់ពីពលរដ្ឋទាំង​នោះ ​​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅរស់នៅ​​ក្នុង​ភូមិ​ស្រះ​ពោធិ៍ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកំពង់ស្ពឺ ឬហៅថា​សហគមន៍តង់ខៀវ។

អង្គការ​ម៉ាណាជីវិត​

អ្នកស្រី​បានថ្លែងថា៖

សម្តីអ្នកស្រី ផាន់ លក្ខិណា

នៅដើម​ឆ្នាំ​២០១១ ដោយ​ទទួលបានជំនួយ​ពី​សប្បុរសជន​នៅ​ប្រទេសអូស្រ្តាលី អ្នកស្រី​​​បានមក​បង្កើត​​អង្គការ​មួយ​ឈ្មោះថា អង្គការ​ម៉ាណាជីវិត​ ជាមួយ​​ស្វាមី​របស់​អ្នកស្រី។ ​ក្រោយ​មក អង្គការ​​របស់​អ្នកស្រី​ក៏​ទទួលបាន​​ជំនួយ​បន្ថែម​ពី​ព្រះវិហា​រ​គ្រីស្ទសាសនា​ នៅ​ប្រទេសកាណាដា និងណូវែល​សេឡង់។

អ្នក​ស្រី​បន្ថែម​​ថា៖

  សម្តីអ្នកស្រី ផាន់ លក្ខិណា
​កូនផ្ទះតូច​ៗដែលអ្នកស្រី ផាន់ លក្ខិណា ជួយសាងសង់

បន្ទាប់មក អង្គការ​របស់អ្នកស្រីបាន​សាងសង់​កូនផ្ទះតូច​ៗ​ចំនួន ៩៣​ខ្នង ​ជូន​ពលរដ្ឋ​សហគមន៍​តង់ខៀវ​ និង​អតីតពលរដ្ឋ​សហគមន​បុរី​កីឡា ដែលគម្រោងនេះ​បាន​​បញ្ចប់នៅឆ្នាំ​២០១៣ ហើយក្នុង​ពេលជាមួយគ្នា​នោះដែរ​ ក៏មាន​ការ​បើក​វគ្គបង្រៀន​​កុំព្យូទ័រ​ដល់​​កុមារផងដែរ។

អ្នកស្រី ធី​ ស្រី អាយុ ៤៣​ឆ្នាំ ដែល​​បាន​ចាកចេញ​ពី​សហគមន៍​ដី​ក្រហម ​​​​ទៅ​រកស់នៅ​ក្នុ​ង​សហគមន៍​តង់ខៀវ បាន​​​ថ្លែង​ថា អ្នកស្រី និង​ក្រុម​គ្រួសារ ​ជួបការ​លំបាក​ខ្លាំង​នៅពេល​រស់​នៅ​ក្នុង​សហគមន៍​តង់​ខៀវ​ដំបូង។

អ្នកស្រី​ថ្លែង​ថា៖

សម្តីអ្នកស្រី ធី​ ស្រី
អង្គការ​ម៉ាណាជីវិត​

ក្រោយ​មក ដើម្បី​ជួយ​ដល់កុមារ​ក្រីក្រ​នៅក្នុង​តំបន់នោះ ឲ្យ​ទទួលបានការសិក្សា​ចំណេះ​ទូទៅ ​​អង្គការ​របស់​អ្នកស្រី​បានបង្កើត​​សាលា​រៀន​មួយ​ឈ្មោះ​ថា សាលា​រៀន​ដើម​ស្វាយ នៅ​ឆ្នាំ​២០១៤ ដែល​ផ្តល់ការ​សិក្សា​ពីថ្នាក់​ទី១ ដល់ទី ៦។

សាលាដើមស្វាយ បានផ្តល់ការសិក្សាដល់សិស្សចំនួន ៣១៩ នាក់​ក្នុង​ពេល​បើក​ដំណើការ​ពី​ឆ្នាំ​២០​១៤ ដល់២០១៩។ ជាអកុសល​ សាលា​ចំណេះ​ទូទៅ​មួយ​នេះ​បាន​បិទ​​នៅ​ឆ្នាំ​២០១៩ ដោយសារ​កង្វះខាត​មូលនិធិ។​

សម្រាប់ឆ្នាំ​សិក្សា​២០២១​នេះ អង្គការ​ម៉ាណាជីវិត​ បាន​ផ្តល់​ការ​សិក្សា​ដល់សិស្ស​ចំនួន៦៥ ​នាក់​ តាម​រយៈការ​ផ្តល់​អាហារូបករណ៍​ដល់​ពួក​គេ​​ពី ៥០% ទៅ ១០០​% ឲ្យទៅ​រៀននៅ​សាលា​ឯកជន​។ ចំពោះ​គ្រួសារ​ណា​ដែល​មាន​ការ​ខ្វះ​ខាត​ខ្លាំង អង្គការ​របស់​អ្នក​ស្រី​ក៏​ផ្តល់​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់ និង​អង្ករ​ផង​ដែរ។

អង្គការ​ម៉ាណាជីវិត​

អង្គការ​ក៏​ទទួលបាន​មូលនិធិ​​ពី​សប្បុរស​ជន​មួយ​ចំនួ​ន​ទៀត​ផង​ដែរ។ ​អ្នកស្រី​​​ លក្ខិណា បាន​អំពាវ​នាវ​ស្វែង​រក​ជំនួយ​​បន្ថែមទៀត​ ដើម្បី​រក្សា​និរន្តរភាព​របស់អង្គការ​។ មានពេលខ្លះ អ្នកស្រី​​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដែលជា​​ប្រាក់​​ចំណូល​របស់គ្រួសារ ដើម្បី​រក្សា​លំនឹង​របស់​អង្គការ​ក្នុងពេល​ខ្វះខាត​មូលនិធិ ជា​ពិសេស​ក្នុងពេល​កើត​មាន​ជំងឺកូវីដ​-១៩ ដែល​សប្បុរជន​និង​ព្រះ​វិហារ​ដែលជា​ម្ចាស់ជំនួយ​បានផ្អាក និង​កាត់បន្ថយ​ជំនួយ។

អង្គការ​ម៉ាណាជីវិត​

អំពើ​ល្អទាំង​នេះ​ហើយ ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា» របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង សហគមន៍​របស់​ខ្លួន។

 អ្នក​ស្រី ផាន់ លក្ខិណា

ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ៕

ដើម្បី​ចូលមើល​វីដេអូអំពី​អ្នកស្រី ផាន់ លក្ខិណា តាមរយៈវីដេអូខាងក្រោមនេះ៖

វីដេអូ

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]