បរទេស៖ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងចរចាទិញកម្មវិធីផ្ញើសារ Discord ក្នុងតម្លៃជាង10ពាន់លានដុល្លារ។
របាយការណ៍នេះបានដកស្រង់សំដីពីមនុស្សដែលដឹងពីរឿងនេះថា Discord បានទាក់ទងជាមួយអ្នកទិញធំៗជាច្រើន ហើយក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនមួយក្នុងចំណោមនោះ ហើយម្នាក់ក្នុងចំណោមប្រភពនោះបាននិយាយថា Discord ទំនងជានឹងចេញផ្សព្វផ្សាយជាសាធារណៈ (go public) ជាជាងលក់ខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុននេះបន្តិច VentureBeat បានរាយការណ៍ថា Discord កំពុងស្វែងរកការលក់ ហើយកំពុងធ្វើការពិភាក្សាចុងក្រោយជាមួយភាគីមួយ។
ទាំងក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Discord មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរដើម្បីសុំការអត្ថាធិប្បាយទេ។
ជំងឺរាតត្បាត Covid-19 បានផ្តល់អំណោយផលល្អដល់ក្រុមហ៊ុនហ្គេម ដោយសារតែមនុស្សនៅផ្ទះ ហើយងាកទៅលេងហ្គេមវីដេអូដើម្បីជាការកម្សាន្ត ក្នុងអំឡុងពេលបិទតំបន់។
កាលពីដើមខែនេះ ក្រុមហ៊ុនផលិតហ្គេមអាមេរិក Roblox ទទួលបានជោគជ័យយ៉ាងខ្លាំងពេលបង្ហាញខ្លួនលើទីផ្សារជាលើកដំបូង បន្ទាប់ពីបានចេញផ្សព្វផ្សាយជាសាធារណៈតាមរយៈការចុះបញ្ជីផ្ទាល់ (direct listing) ជាជាងការដំណើរការ IPO (initial public offering) បែបប្រពៃណី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]