សាំងហ្គាពួរ៖ កាលពីថ្ងៃទី ២៣ ខែកុម្ភៈសារព័ត៌មាន Sina បានរាយការណ៍ថាតារាសម្តែងស្រី Fann Wong ដែលអ្នកគ្រប់គ្នាស្គាល់ជា សៀវ ឡុងនី បានចែករំលែករូបភាពជាច្រើនសន្លឹក បានចំណាយពេលជាមួយក្រុមគ្រួសាររបស់នាងយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានសុភមង្គល ក្នុងកំឡុងពេលវិស្សមកាលសម្រាកលំហែរកាយ។
ជាមួយគ្នានេះដែរ នៅក្នុងឈុតហែលទឹកតារាស្រីរូបនេះ ត្រូវបានគេកោតសរសើរចំពោះរូបរាងយ៉ាងស្លឹម ជាពិសេសស្បែកសភ្លឺថ្លា ថែមទាំងសាច់ចាំ លើសពីនេះ សាច់មុខរបស់នាង គ្មានស្នាមជ្រីវជ្រួញសូម្បីតែបន្តិច ទោះបីជានាងមានអាយុ ៥០ ឆ្នាំហើយក្តី ក៏ប៉ុន្តែអ្នកម៉ាក់កូនមួយរូបនេះ នៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល ជាមួយរូបសម្រស់ដ៏ទាក់ទាញរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ Fann Wong ត្រូវបានគេតែងតាំងជា «រតនភណ្ឌរបស់សិង្ហបុរី» ព្រោះនាងជាសិល្បករដ៏កម្រម្នាក់ នៃប្រទេសសាំងហ្គាពួរ ដែលមានឈ្មោះល្បីល្បាញទូទាំងអាស៊ី។ ក្រៅពីអាជីពទទួលបានភាពជោគជ័យ ជីវិតក្រុមគ្រួសារដ៏មានសុភមង្គល ត្រូវបានគេចាត់ទុកនាង តារាស្រីគម្រូ នៅក្នុងដួងចិត្តប្រជាជនគ្រប់ៗគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]