ខេត្តព្រះសីហនុ៖ បើយោងតាមសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្ព្រះសីហនុ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជន ឱ្យបានដឹងថា៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តព្រះសីហនុ បានតាមដានការសម្ភាសន៍ជាមួយបុគ្គលដែលមានជំងឺកូវីដ១៩ ដោយពួកគាត់បានបញ្ជាក់ថាធ្លាប់បានចេញ ចូល និង មានការជាប់ពាក់ព័ន្ធនឹងទីតាំងទាំង១០ខាងក្រោមនេះ៖
១. សណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. អគារស្នាក់របស់បុគ្គលិកសណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន
៣.ផ្ទះសំណាក់ជីងហ្វូ
៤.បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ នុត សុភាព
៥.អាហារដ្ឋានសុជាតា
៦.អាហារដ្ឋានលក់បាយ លន់ ពលៈ
៧.គ្លីនិកស៊ីកាង អ៊ីយាន
៨.ផ្សារទំនើបរីករាយ
៩. ផ្សារទំនើបជៀហុង
១០.មន្ទីរសម្រាកព្យាបាល រស្មីបាយ័ន
បច្ចុប្បន្នទីតាំងទាំង១០ ខាងលើ ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានយកសំណាកពីអ្នកពាក់ព័ន្ធក្នុងទីតាំងទាំងនេះទៅពិនិត្យដើម្បីស្វែងរកវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តព្រះសីហនុ បានសូមអំពាវអំនាវដល់ បងប្អូនប្រជាពលរដ្ឋ និង សាធារណជន ដែលមានធ្លាប់ការពាក់ព័ន្ធជាមួយទីតាំងដែលរៀបរាប់ខាងលើ សូមពិនិត្យសុខភាពខ្លួនឯង ក៏ដូចជាពិនិត្យកម្តៅរបស់ខ្លួនជាប្រចាំ និង ត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីសង្ស័យ ត្រូវយកសំណាកនៅវេទិកា ៧មករា និង បើមានសុខភាពខុសប្រក្រតីមានកម្តៅលើស៣៧ អង្សារសេ ក្អកកណ្តាស់ ឈឺបំពងក មានកំហាក ត្រូវប្រញាប់ទាក់ទងទៅក្រុមឆ្លើយតបបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០១២ ៨៨៨ ៧៣៧ ឬ ០១៦៥ ២៦ ៥២០៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានលិខិតដែលមានខ្លឹមសារដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]