ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងស្ថិតក្នុងការគម្រាមកំហែងដោយវីរុសកូវីដ១៩ ដោយមានភូមិសាស្ត្រមួយចំនួននៅតែមិនទាន់មានសុវត្ថិភាពពេញលេញនៅដោយ ដោយទាមទារការប្រុងប្រយ័ត្នជានិច្ចនៅទីសាធារណៈ។
ដោយឡែក ក្រសួងសុខាភិបាលបានកំណត់ភូមិសាស្ត្រ៥នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកន្លែងមានហានិភ័យខ្ពស់ជាងគេក្នុងការឆ្លងកូវីដ១៩ ដែលតម្រូវឲ្យបងប្អូនទាំងអស់គ្នានៅផ្ទះតែបើក្នុងករណីចាំត្រូវចេញក្រៅ គឺគប្បីពាក់ម៉ាស់និង រក្សាគម្លាតជានិច្ចមានដូចជា៖
១. រាជធានីភ្នំពេញ
២. ខេត្តព្រះសីហនុ
៣. ខេត្តកណ្តាល
៤. ខេត្តព្រៃវែង
៥.ខេត្តសៀមរាប។
អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់មេត្តាបន្ថែមការប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលចេញទៅខាងក្រៅ ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ រក្សាគម្លាត ថែរក្សាសុខភាពខ្លួនឲ្យបានល្អនិង កុំចេញក្រៅប្រសិនបើគ្មានការចាំបាច់នោះទេ៕
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចំពោះទីតាំងភូមិសាស្ត្រដែលមានហានិភ័យជាងគេ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]