ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសពីសេចក្តីជូនដំណឹងមួយទៅលើបងប្អូនជនរួមជាតិទាំងអស់ ដែលធ្លាប់ទទួលសេវាកម្មម៉ាស្សាដោយបុរសនៅហាង Ganish សូមសូមមេត្តាកុំខ្មាសអៀនហើយមកធ្វើតេស្តកូវីដ១៩ ប្រសិនជាមានអាការៈសង្ស័យ។

ដោយឡែក ទីតាំងហាងម៉ាស្សាដោយបុរសនេះ មានទីតាំង ផ្ទះលេខ ២២Z ផ្លូវលេខ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចំពោះបងប្អូនណាដែលធ្លាប់ទៅទទួលសេវាកម្មម៉ាស្សានៅទីនេះឬ ឬធ្លាប់ហៅបុគ្គលិក​ម៉ាស្សា​ ទៅផ្ដល់សេវានៅខាងក្រៅ ចាប់ពីថ្ងៃទី​ ០១ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ សូមដាក់ខ្លួនឲ្យនៅដាច់ដោយដឡែក ប្រសិនជារោគសញ្ញាចេញដូចជា ក្តៅខ្លួន ក្អក ផ្តាសាយ ពិបាកដកដង្ហើម សូមស្វែងរកការធ្វើតេស្តកូវីដ១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះសូមបងប្អូនដែលមានអាការៈសង្ស័យអាចធ្វើតេស្តរកមេរោគតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងមួយចំនួនដូចជា៖

១.វិទ្យាល័យ​បាក់ទូក​
២.វិទ្យាល័យ​បឹង​ត្របែក​
៣.មណ្ឌលសុខភាពចាក់អង្រែក្រោម​
៤.មន្ទីរ​ពេទ្យខ្មែរសូវៀត​
៥.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ដែលនៅជិតលោកអ្នកបំផុត។

សូមចូលទស្សនារូបភាពខាងក្រោម ៖

ហាងម៉ាស្សាGanish ដោយបុរស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]