រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធរាជធានីភ្នំពេញ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ មានបុរសជនបរទេសម្នាក់ ដែលស្នាក់នៅខុនដូរមួយកន្លែង ស្ថិតនៅផ្លូវលេខ១០BT ភូមិសន្សកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដោយបុរសជនបរទេសរូបនេះ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ រឹងទទឹងមិនសហការជាមួយក្រុមគ្រូពេទ្យមិនព្រមឱ្យគ្រូពេទ្យយកសំណាក តាំងពីព្រឹកដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យព្យាយាមបញ្ចុះបញ្ចូល និង ពន្យល់ហេតុផលយ៉ាងណាក្តី។
ជាការឆ្លើយតបនឹងការស្នើសុំពីក្រុមគ្រូពេទ្យ និងការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំង គ អន្តរគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលារាជធានីភ្នំពេញ បានចេញសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និងក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឱ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]