ភ្នំពេញ៖ យោងទៅលើព្រឹត្តិការណ៍ថ្ងៃទី៨ មីនា ឆ្នាំ២០២១ កន្លងទៅ នៅភោជនីយដ្ឋាន សំបុក បន្ទាប់ពីមានភ្ញៀវម្នាក់បានមកទទួលទានអាហារនៅទីនេះ ហើយក្រោយមកមានតេស្តវិជ្ជមានកូវីត១៩ ធ្វើឲ្យភោជនីយដ្ឋាន សំបុកសម្រេចបិទទ្វារមួយរយៈ ដោយបុគ្គលិកទាំងអស់ ក៏ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ។ បន្ទាប់ពីធ្វើតេស្តយ៉ាងយកចិត្តទុកដាក់ និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ លទ្ធផលដែលបានបង្ហាញឡើង គឺរកឃើញថា ពុំមានក្រុមការងារណាមួយមានកូវីត១៩នោះទេ រួមទាំងអ្នកដែលបានប៉ះពាល់ផ្ទាល់ផង។
លទ្ធផលដ៏ល្អប្រសើរនេះ បង្ហាញពីវិធានការណ៍សុវត្ថិភាពដ៏រឹងមាំដែលអនុវត្តន៍ ភោជនីយដ្ឋាន សំបុក និងបង្ហាញពីប្រសិទ្ធិភាពនៃគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ បន្ថែមពីការធ្វើតេស្តក្រុមការងារ និងការធ្វើចត្តាឡីស័ក ភោជនីយដ្ឋាន សំបុក ក៏បានធ្វើការសំអាត និងកម្ចាត់មេរោគជាទ្រង់ទ្រាយធំដោយក្រុមជំនាញ យ៉ាងល្អិតល្អន់ ទៅលើរាល់សម្ភារៈប្រើប្រាស់ បរិវេណក្នុង និងក្រៅប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់ពីថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ២០២១ នេះតទៅ ភោជនីយដ្ឋាន សំបុក ដែលមានទីតាំងនៅកែងស្តុបវត្តឧណ្ណាលោម ជាប់មាត់ទន្លេ នឹងបើកដំណើរការជាធម្មតាឡើងវិញ។ បន្ទាប់ពីបើកឡើងវិញ ភោជនីយដ្ឋាន សំបុក នឹងបន្តវិធានការសុវត្ថិភាព ដែលតែងតែអនុវត្តន៍កន្លងមក ដើម្បីរក្សាសុវត្ថិភាពដល់អ្នកគ្រប់គ្នា។ បុគ្គលិករបស់យើងនឹងត្រូវវាស់សីតុណ្ហភាពមុនពេលចូលភោជនីយដ្ឋាន ពាក់ម៉ាស់ បាញ់អាល់កុល លាងដៃជាប្រចាំ និង រក្សាអនាម័យផ្ទាល់ខ្លួន។ យើងក៏នឹងអនុវត្តន៍វិធានការណ៍គម្លាតសង្គមផងដែរ ដោយរៀបចំតុគម្លាតយ៉ាងតិច១ម៉ែត្រកន្លះពីគ្នា ដូច្នេះភ្ញៀវរបស់យើងអាចទទួលអាហារឆ្ងាញ់ពិសារ ប្រកបដោយសុវត្ថិភាព និង ផាកសុកភាព។
គួរបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សំបុកនឹងមានបម្រើជូននូវមុខម្ហូប A La Carte ពេញទាំងអស់សម្រាប់ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និង ពេលល្ងាច។ ភោជនីយដ្ឋានក៏មានទទួលការវិចខ្ចប់ផងដែរ។ ទំនាក់ទំនងតាមលេខទូរស័ព្ទ 093575157 ឬ តាមរយៈផេក Sombok Restaurant ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]