ហុងកុង៖ ស្នាដៃសិល្បៈឌីជីថលដែលគូរដោយមនុស្សយន្ត Sophia ដ៏ល្បីល្បាញ ត្រូវបានដាក់លក់ដេញថ្លៃកាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃ688,888ដុល្លារ ក្នុងទម្រង់ជា Non-Fungible Token (NFT)។
NFTs គឺជាទ្រព្យសម្បត្តិបែប blockchain-based assets ដែលអនុញ្ញាតឱ្យអ្នកណាម្នាក់ធ្វើជាម្ចាស់លើវត្ថុវីឌីជីថលណាមួយ បានក្លាយជាការវិនិយោគដ៏ពេញនិយមចុងក្រោយបំផុត ដោយក្នុងខែនេះមានស្នាដៃសិល្បៈមួយលក់បានក្នុងតម្លៃជិត70លានដុល្លារឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សយន្ត Sophia ដែលបានបង្ហាញខ្លួននៅឆ្នាំ2016 បានបង្កើតស្នាដៃសិល្បៈរបស់នាងដោយសហការជាមួយវិចិត្រករឌីជីថលអ៊ីតាលីវ័យ31ឆ្នាំឈ្មោះ Andrea Bonaceto ដែលត្រូវបានគេស្គាល់ថាពូកែខាងគំនូរ portraits ចម្រុះពណ៌ ដែលរូបភាពខ្លះគូរពីមនុស្សល្បីៗ ដូចជានាយកប្រតិបត្តិរបស់ Tesla លោក Elon Musk ជាដើម។
មនុស្សយន្តនេះបានយកផ្នែកខ្លះពីស្នាដៃរបស់វិចិត្រករ Bonaceto, ប្រវត្តិសិល្បៈ និងគំនូរគូរដោយផ្ទាល់ដៃរបស់នាង យកមកផ្សំគ្នានៅក្នុងដំណើរការមួយដែលអ្នកបង្កើតរបស់នាងគឺលោក David Hanson ពិពណ៌នាថាជាការវិវត្តន៍មួយ។
ការងារសិល្បៈនេះមានឈ្មោះថា “Sophia Instantiation” គឺជាឯកសារឌីជីថល MP4 មានរយៈពេល12វិនាទី ដែលបង្ហាញពីការវិវឌ្ឍន៍នៃរូប portrait របស់ Bonaceto ទៅជាគំនូរឌីជីថលរបស់ Sophia ហើយត្រូវបានអមដោយស្នាដៃសិល្បៈរូបគំនូរគូរដោយផ្ទាល់ដោយ Sophia ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]