រាជធានីភ្នំពេញ៖​  ជាការពិតណាស់ វាពិតជាគួរឱ្យសង្វេគណាស់ចំពោះស្រី្តម្នាក់ ដែលមានផ្ទៃ៧ខែ ហើយ ថែមទាំងមានវិជ្ជមានកូវីដ១៩ ពោលគឺ បងស្រីរបស់តារាចម្រៀងស្រីដ៏ឆ្នើមមួយរូប នៅក្នុងប្រទេសកម្ពុជា កញ្ញា វី ឌីណែត ដែលមានឈ្មោះថា វី ឌីណា។

គួរបញ្ជាក់ផងដែរថា អ្នកនាង វី ឌីណា ត្រូវជាបងស្រីបង្កើតរបស់កញ្ញា វី ឌីណែត បានឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយក្នុងនោះ មានមនុស្សបួននាក់ រួមទាំងបងស្រី វី ឌីណែត ត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩ នៅក្នុងហាងកែសម្ផស្សឈ្មោះថា Master Care ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដោយឃើញថា ភរិយាមានផ្ទៃពោះ៧ខែ ហើយថែមទាំងកើតជំងឺកូវីដ១៩​ ទៀតនោះ បុរសជាប្តីអ្នកនាង វី ឌីណា សុខចិត្តសុំពេទ្យចូលមើលថែភរិយា ដែលកំពុងស្ថិតក្នុងការព្យាបាល ដែលធ្វើឱ្យមហាជន និង​សាធារណជនជាច្រើន សរសើរទឹកចិត្តស្មោះស្ម័គ្ររបស់បុរសជាស្វាមី គ្រប់គ្នាៗមិនស្ទើរឡើយ។

បុរសជាស្វាមីអ្នកនាង វី ឌីណា មានឈ្មោះថា ពេជ្រ កាញ្ញារិទ្ធ ជា វេជ្ជបណ្ឌិត ក្នុងនោះដែរ លោកក៏បានបញ្ចេញសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ 

សារបុរសជាប្តី

ដើម្បីជ្រាបកាន់តែច្បាស់  សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង វី ឌីណា និង ស្វាមី
អ្នកនាង វី ឌីណា និង ស្វាមី
អ្នកនាង វី ឌីណា និង ស្វាមី
អ្នកនាង វី ឌីណា និង ស្វាមី
អ្នកនាង វី ឌីណា និង ស្វាមី
អ្នកនាង វី ឌីណា
ស្វាមី អ្នកនាង វី ឌីណា
សារស្វាមី អ្នកនាង វី ឌីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]