ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ព្រមទាំងបុគ្គលិក កម្មករ ឬអ្នកធ្លាប់មានការពាក់ព័ន្ធ ជាមួយរោងចក្រឈ្មោះ ក្រុមហ៊ុន ជិន ហាន (កម្ពុជា) កាត់ដេរ ចំកាត់ ដែមានទីតាំង ស្ថិតនៅក្នុងក្រុម៦ ផ្លូវលេខ ៩៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយអ្នកដែលជាប់ពាក់ព័ន្ធចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ នៅបណ្តាទីកន្លែងដែលទទួលសំណាក ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]