ប្រទេសថៃ ៖ ពិតណាស់ ការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2020 ត្រូវបានប្រារព្ធឡើងនៅប្រទេសថៃ ដែលមានការចូលរួមពីបេក្ខនារីចំនួន ៦៣នាក់ មកពីបណ្តាលទ្វីប និងឧបទ្វីបខុសៗគ្នា មានទាំងក្នុងអាស៊ី និង អឺរ៉ុបផងដែរ។

ទន្ទឹមនឹងនេះ កាលពីយប់ថ្ងៃទី ២៤ មីនា ២០២១ ការប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិនេះ បានដាក់ចេញនូវវិញ្ញាសា​ National Costume Competition ពោលគឺ ការប្រកួតប្រជែងសម្រស់ ក្នុងឈុតតំណាងជាតិ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សម្រាប់បវរកញ្ញាខ្មែរគឺ ពិតជាទទួលបានការគាំទ្រ ពីមហាជនយ៉ាងកុះករ តែខណៈនោះ គ្រាន់តែបវរកញ្ញាឡាវ បង្ហាញឈុតតំណាងជាតិភ្លាម ស្រាប់តែមហាជនថៃ ផ្ទុះការរិះគន់មួយទំហឹងភ្លែត។ គួរបន្ថែមថា គ្រាន់តែកម្មវិធីមិនទាន់ចប់ស្រួលបួលផង ស្រាប់តែ អ្នកកាសែតជាច្រើនបានមកចោមរោម បវរកញ្ញាឡាវសម្ភាស ពីបញ្ហារិះគន់នេះ។

គួរបញ្ជាក់ថា ប្រជាជននាំគ្នារិះគន់ បវរកញ្ញាឡាវ មិនធម្មតាប៉ុន្មានទេ ពីរឿងចម្លងទម្រង់ម៉ូតដូចប្រទេសថៃ។ យ៉ាងណាមិច ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យ មហាជនថៃនាំគ្នាទៅបញ្ចេញមតិយោបល់មិនសមរម្យក្នុង រូបថតឈុតតំណាងជាតិរបស់ខ្លួន ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
Miss Universe Thailand 2019
Miss Grand Laos 2020
Miss Grand Laos 2020
រូបភាព
រូបភាព
រូបភាព
Miss Grand Laos 2020
Miss Universe Thailand 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]