ទីក្រុងឡុងដ៍៖ ពេលនេះអ្នកគាំទ្រ Bitcoin ណាដែលចង់ចំណាយរូបិយប័ណ្ណឌីជីថលរបស់ពួកគេ ដើម្បីទិញរថយន្ត Tesla គឺប្រាកដជាសប្បាយចិត្តជាមិនខាន ពេលដែលបានលឺដំណឹងនេះ។
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយនៅក្នុងធ្វីតធ័រកាលពីថ្ងៃពុធថា ឥឡូវនេះអ្នកអាចទិញរថយន្ត Tesla ជាមួយ Bitcoin បានហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានបន្ថែមនៅក្នុងធ្វីតទៀតថា Bitcoin ដែលបង់ទៅអោយក្រុមហ៊ុន Tesla (TSLA) នឹងមិនត្រូវបានប្តូរទៅជារូបិយប័ណ្ណធម្មតានោះទេ។ លោក Musk បាននិយាយថាជម្រើសក្នុងការបង់ប្រាក់តាម bitcoin សម្រាប់ប្រទេសក្រៅពីសហរដ្ឋអាមេរិក នឹងអាចដំណើរការនៅចុងឆ្នាំនេះ។
តម្លៃនៃ bitcoin តែមួយបានកើនឡើងជិត3ភាគរយ គឺឡើងដល់56,242ដុល្លារភ្លាមៗ បន្ទាប់ពីធ្វីតរបស់លោក Musk ចេញ។
ក្រុមហ៊ុន Tesla (TSLA) ធ្លាប់បានបង្ហាញផែនការរបស់ខ្លួនក្នុងការទទួលយករូបិយប័ណ្ណឌីជីថលពីអ្នកទិញ។ កាលពីខែមុនក្រុមហ៊ុននេះបាននិយាយថា ខ្លួនរំពឹងថានឹងចាប់ផ្តើមទទួលយក bitcoin ជាទម្រង់នៃការទូទាត់សម្រាប់ផលិតផលរបស់ខ្លួននាពេលអនាគត។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួនបានវិនិយោគទឹកប្រាក់ចំនួន 1.5ពាន់លានដុល្លារជា bitcoin ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីវិនិយោគផ្នែកមួយនៃសាច់ប្រាក់របស់ក្រុមហ៊ុន ទៅក្នុងទ្រព្យសម្បត្តិបម្រុងណាមួយ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានផ្តល់ងារឱ្យលោក Zach Kirkhorn ដែលជាប្រធានហិរញ្ញវត្ថុរបស់ខ្លួនថា "Master of Coin"។ ចំណែកឯលោក Musk វិញទទួលបានងារមួយទៀតគឺ "Technoking of Tesla"៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]