រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកជជាជ្រាបហើយអំពីមរណភាពរបស់ ឌីជេ Boom ដែលបានទទួលមរណភាពកាលពីព្រឹកមិញ ដោយសារជំងឺកូវីដ១៩ បានធ្វើការវាយលុកសួតរបស់លោកទាំងសងខាង ដោយ លោកបានបាត់បង់ជីវិត ដោយសារវីរុសកូវីដ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស៊្សី បានត្រឹមតែរយៈពេល០៩ ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
ដោយឡែក តាមរយៈកិច្ចសម្ភាសន៍មួយជាមួយ នាយ កណ្តុរ ដែលជាមិត្តភ័ក្តជិតស្និទ្ធនឹង ឌីជា Boom បានបញ្ជាក់ឱ្យដឹងថា ដោយសារ ឌីជេ Boom មិនបានចាប់អារម្មណ៍ដោយពន្យាពេលយូរពេក ហើយអាការៈរបស់ឌីជេ Boom រលាកបំពង់ក ក្តៅបំពង់ក ណាមួយគាត់ទៅពេទ្យឯកជនផ្សេងៗ តែដោយសារការជំរុញរបស់ នាយកណ្តុរ ឱ្យទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ទើប DJ Boom ទៅពិនិត្យទើបរកឃើញវិជ្ជមានកូវីដ១៩ ហើយណាមួយលោកធ្លាប់ពាក់ព័ន្ធជាមួយតារាផ្សេងទៀត មានដូចជា អ្នកនាងស្រីអ៊ីត ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឌីជេ Boom ធ្លាប់បញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ កាលខ្លួននៅមានជីវិត ដូចនេះថា រូបលោក មានអាការៈឈឺក្បាល ឈឺខ្លួន ក្តៅ រងាញាក់ អស់កម្លាំង ជាដើម៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]