បរទេស៖  តារាចម្រៀងលំដាប់កំពូលបរទេសដ៏ល្បីល្បាញ កញ្ញា Selena Gomez បានបង្ហោះរូបថតចាស់ៗ ពេលទៅលេងផ្ទះរបស់ Taylor Swift និងបានត្អួញត្អែរពីមិត្តល្អបំផុតរបស់នាងដែលតែងតែនៅក្បែរនាង អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

នៅល្ងាចថ្ងៃទី ២២ ខែមីនា Selena Gomez បានចែករំលែករូបថតជាច្រើនសន្លឹកជាមួយ Taylor Swift និងឆ្មាចិញ្ចឹមរបស់ Taylor គឺ Benjamin Button ។ នៅក្នុងរូបថតនោះ Selena និងមិត្តរបស់នាងថតរូបយ៉ាងសប្បាយរីករាយនៅពីមុខកាមេរ៉ា។ រូបភាពទាំងនេះត្រូវបានថតនៅ ពេល Selena ទៅលេងផ្ទះរបស់ Taylor ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena និង Taylor

Selena បាននិយាយនៅលើកម្រងរូបថតជាច្រើនសន្លឹកថា៖

Selena Gomez

 ពេលវេលាដ៏ផ្អែមល្ហែមនិងគួរឱ្យស្រឡាញ់របស់មិត្តភក្តិដ៏កម្របំផុតនៅក្នុង showbiz ទទួលបានច្រើនជាង ៤ លាន Likes ក្នុងរយៈពេលតែ ៣ ម៉ោង។

រូបថតមួយសន្លឹកត្រូវបានចែករំលែកដោយ Selena នៅលើ Instagram Story ក្នុងឆ្នាំ ២០១៩ ជាមួយនឹងអត្ថន័យថា៖

Selena Gomez
Selena និង Taylor

ដោយសារតែការងារនិងជំងឺ Selena មិនអាចទៅលេង Taylor បានទេប៉ុន្តែនៅក្នុងបេះដូងនាងតែងតែមានចន្លោះពិសេសសម្រាប់មិត្តល្អបំផុតរបស់នាងជានិច្ច។

ក្នុងនាមជាតារា Disney មួយរូប Selena ទទួលបានជោគជ័យនិងល្បីល្បាញមុន Taylor ប៉ុន្តែនាងតែងតែសម្តែងការកោតសរសើរចំពោះទេពកោសល្យតន្រ្តីរបស់មិត្តនាង ។ "Taylor គឺអស្ចារ្យណាស់ នាងឆ្លាតវៃ ផ្អែមល្ហែមនិងចេះបន្ទាបខ្លួននាងនិងទទួលបានជោគជ័យលើសពីខ្ញុំទៅទៀត។ ដូច្នេះនៅពេលដែលខ្ញុំបានជួបនាងហើយបានសម្តែងការកោតសរសើរចំពោះអ្វីដែល Taylor បានឆ្លងកាត់  នាងគ្រាន់តែចង់ត្រឡប់មកផ្ទះជាមួយខ្ញុំដើម្បីដុតនំខេកជាមួយគ្នានោះពិតជាល្អសម្រាប់ណាស់ខ្ញុំ។  Selena បានសរសើរមិត្តភក្តិល្អបំផុតរបស់នាងនៅលើទស្សនាវដ្តី Glamor ឆ្នាំ ២០១២ ។

Selena 

នៅពេលដែលTaylor និពន្ធបទចំរៀង« Fearless »នាងបានច្រៀងនិងអមជាមួយនឹង Selena ជាលើកដំបូង។ Selena ក៏បាននាំយកការថតបទចម្រៀងដែលមានចំណងជើងថា «Lose You to Love Me» ទៅឱ្យ Taylor និងឪពុកម្តាយរបស់នាងបានស្តាប់មុនគេ ។ មនុស្សគ្រប់គ្នាយំស្រក់ទឹកភ្នែកបន្ទាប់ពីបានស្ដាប់ វាហើយ Selena បាននិយាយថា ការឃើញប្រតិកម្មរបស់ពួកគេទាំងពីរបែបនេះTaylor ពិតជាជាគួរឲ្យស្រលាញ់ណាស់នៅខណៈពេលនោះ។

Selena និង Taylor តែងតែជួយគ្នាទៅវិញទៅមកគ្រប់ពេលដែលជីវិតជួបបញ្ហាឡើង ចុះមិនថាជាអាជីពការងានិងស្នេហា។ ដូចដែល Selena ធ្លាប់បាននិយាយថា «នាងខកចិត្តនៅពេលដែលខ្ញុំខកចិត្ត​ នាងសោកសៅនៅពេលខ្ញុំសោកសៅ»  ។ ឥឡូវខ្ញុំស្ថិតក្នុងដំណាក់កាលរីករាយនាងក៏រីករាយ។ Taylor កំពុងមានស្នេហាយ៉ាងជ្រាលជ្រោ ជាមួយតារាសម្តែងជនជាតិអង់គ្លេស Joe Alwyn ដែលអាជីពរបស់លោក កាន់តែរីកដុះដាលនៅពេលលោកចេញអាល់ប៊ុមពីរជោគជ័យកាលពីឆ្នាំមុនដោយទទួលបានពានរង្វាន់ Grammy Award ឆ្នាំ ២០២១ នៅក្នុងអាល់ប៊ុមប្រចាំឆ្នាំជាមួយ Folklore ។ Selena រីករាយនឹងជីវិតដែលនៅម្នាក់ឯង សុខភាពមានស្ថេរភាពបន្ទាប់ពីការវះកាត់ប្តូរក្រលៀន និងងប់ងល់នឹងការងាររបស់នាង រាប់ចាប់ពីការថតនិងបង្កើតតន្ត្រីទៅគម្រោងថ្មីៗ រួមទាំងការលក់យីហោគ្រឿងសំអាងផ្ទាល់ខ្លួន និងការថតកម្មវិធីទូរទស្សន៍ ចម្អិនអាហារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]