រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែមើលឃើញ ស្ថានភាពក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុង <ព្រឺត្តិការណ៍សហគមន៍២០កុម្ភៈ> មានលក្ខណៈជាការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ជាងពេលមុនៗ លើសពីនេះទៅទៀត កម្ពុជាតែងរកឃើញ អ្នកឆ្លងជារៀងរាល់ថ្ងៃ មិនក្រោម២០នាក់ មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យបារម្ភនោះ កម្ពុជាក៏ត្រូវបានរកឃើញ អ្នកជំងឺចំនួន ៧នាក់រួចមកហើយ ដែលត្រូវជំងឺនេះឆក់យកជីវិត ក៏ព្រោះតែ មានអាចទ្រទ្រាំនឹងការវាយលុកពីជំងឺនេះបានតទៅទៀត។
ទន្ទឺមនឹង ការមើលឃើញរឿងទាំងនេះហើយ ទើបរដ្ឋាភិបាល សម្រេចយកមន្ទីរពេទ្យស្តី្រ នគរទេព ជាទីតាំងធំទី២ បន្ទាប់ពីសណ្ឋាគារGreat Duke ដែលអាចទទួលព្យាបាលអ្នកជំងឺកូវីដស្រាល ៥០០នាក់ តែយ៉ាងណាក្តី លោក ជំទាវ ពេជ ចន្ទមុន្នី ក៏បានមានប្រសាសន៍បន្ថែមថា មន្ទីរពេទ្យនេះក៏អាច មើលអ្នកជំងឺកម្រិតសង្គ្រោះបន្ទាន់ផងដែរ ព្រោះទីតាំងនេះ ជាអតីតមន្ទីរពេទ្យ ដូចនេះ មិនថាបន្ទប់សម្រាលទារក មិនថាបន្ទប់សង្គ្រោះបន្ទាន់ ក៏បានបំពាក់មកស្រាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះបើតាមការបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកពី គណនីផ្ទាល់របស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឺក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]