ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឺងដលើសាធារណជនឱ្យបានដឹងថា មានករណីរកឃើញវិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិខ្មែរ មានឈ្មោះ វ៉ាន់ ណាក្រូ អាយុ៣៤ ឆ្នាំ នៅភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានមុខងារជាប្រធានការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
តាមសេចក្តីប្រកាស បានឱ្យដឹងទៀតថា លោក វ៉ាន់ ណាក្រូ បានចូលសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយមានរោគសញ្ញា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម ហើយនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត បានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមសេចក្តីលម្អិតនៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ទៀតថា លោកគ្រូ វ៉ាន់ ណាក្រូ ចាប់ផ្តើមមានអាការៈ ក្តៅខ្លួន ក្អក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ តែលោកបានធ្វើព្យាបាលដោយខ្លួនឯង លុះថ្ងៃទី២១ ខែមីនា ការព្យាបាលខ្លួនឯងមិនធូរស្រាល រូបលោកបានទៅសម្រាកព្យាបាលនៅមន្ទីរសម្ភពព្រាបស រយៈពេលមួយយប់ នៅក្រុងក្រចេះ ខេត្តក្រចេះ។ ដោយអាការៈមិនធូរស្បើយ សង្ស័យថាខ្លួនដូចជាមានកូវីដ១៩ ក៏សម្រេចចិត្តទៅព្យាបាលនៅមន្ទីរខេត្តកំពង់ចាមវិញ។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ០១៖១០ នាទីរសៀល លោក បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ចំពោះអ្នកប៉ះពាល់បឋមជាមួយលោក វ៉ាន់ ណាក្រូ មានចំនួន០៨ នាក់ ស្រី០៥ នាក់ និង អ្នកប៉ះពាល់អ្នកប្រយោលចំនួន ០៣នាក់ ស្រី០២ នាក់៕
សូមអាននូវសេចក្តីប្រកាសដែលមានខ្លឹមសារដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]