ខេត្តកណ្តាល: កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅពីម្សិលមិញនេះ ខណ:ពេលដែលក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានចុះទៅយកអ្នកជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធ និងករណីវិជ្ជមានលើបុគ្គលមួយរូប ស្ថិតនៅទីតាំងហាងលក់ផលិតផលការពារជំរាបទឹកមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ២១ ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ដើម្បីយកទៅធ្វើចត្តាឡឺស័កបន្តនៅសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល។

ទីតាំងហាងលក់ផលិតផលការពារជំរាបទឹក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែខណ:ដែលរៀបតែនឹងឡើងលើឡានសាមុយទៅហើយនោះ ស្រាប់តែកើតមានរឿងរ៉ាវដ៏សែនរំជួលចិត្តមួយ ដោយរំពេចនោះស្រាប់តែមានឆ្កែមួយក្បាលបានរត់ទៅតាមម្ចាស់ មាត់និងធ្មេញខាំទាញវ៉ាលី បំណងមិនចង់ឃ្លាតឆ្ងាយពីម្ចាស់ រួចក៏ត្រូវបានម្ចាស់ឲ្យឡើងលើឡានទៅជាមួយទៅ។

ទិដ្ឋភាពសត្វឆ្កែរត់តាមម្ចាស់

រឿងរ៉ាវដ៏សែនរំជួលចិត្តនេះ ត្រូវបានមហាជនក្នុងបណ្តាញសង្គមបានសម្តែងការអាណិតអាសូរ ដោយមានមហាជនមួយចំនួនបានធ្វើការខមិន បង្ហាញថាពីអារម្មណ៍ផ្ទាល់ខ្លួនថា គ្រាន់តែឃើញទិដ្ឋភាពនេះរួចឃើញធ្វើឲ្យខ្លួនទប់ទឹកភ្នែកមិនចង់បានតែម្តង។

ទិដ្ឋភាពសត្វឆ្កែរត់តាមម្ចាស់

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនាវីដេអូនៃទិដ្ឋភាពទាំងស្រុង ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖ (ប្រភពវីដេអូ: CPC WATCH)

(ប្រភពវីដេអូ: CPC WATCH)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]