រោគសញ្ញាជំងឺកូវីដ១៩ អាចមានស្ថានភាពខុសៗគ្នា ដោយអ្នកខ្លះមិនមានចេញរោគសញ្ញាទាល់តែសោះ និងអ្នកខ្លះទៀតមានរោគសញ្ញាធ្ងន់ធ្ងរ រហូតត្រូវការការសង្គ្រោះដោយមានជំនួយពីឧបករណ៍ដកដង្ហើមផង។
អ្នកមានអាយុលើសពី៦០ឆ្នាំ ឬមានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺបេះដូង ខ្សោយប្រព័ន្ធភាពស៊ាំ ឬធាត់ខ្លាំង គឺជាក្រុមមនុស្សដែលប្រឈមខ្លាំងទៅនឹងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរបើមានឆ្លងជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. មនុស្សវ័យចំណាស់
មនុស្សគ្រប់វ័យ មិនថាកូនក្មេង ឬមនុស្សចាស់ទេ សុទ្ធតែអាចឆ្លងរីរុសកូវីដ១៩។ ប៉ុន្តែ វាប៉ះពាល់ខ្លាំងលើមនុស្សវ័យកណ្ដាល និងមនុស្សវ័យចំណាស់។ កត្តាប្រឈមការវិវត្តរោគសញ្ញាទៅជាធ្ងន់ធ្ងរ ផ្អែកទៅតាមអាយុដែរ ពិសេសអ្នកមានអាយុ៨៥ឆ្នាំ ឬលើសពីនេះ។ សម្រាប់អង្គការសុខភាពពិភពលោកគិតពីត្រឹមអាយុលើសពី៦០ឆ្នាំ។ សម្រាប់នៅសហរដ្ឋអាមេរិកវិញ ៨០ភាគរយនៃអ្នកស្លាប់ដោយសារកូវីដ១៩ ជាមនុស្សមានវ័យ៦៥ឆ្នាំ ឬលើសពីនេះ។ រោគសញ្ញាកូវីដ១៩ វិវត្តកាន់តែធ្ងន់ធ្ងរបើមនុស្សវ័យចំណាស់មានជំងឺប្រចាំកាយថែមទៀតនោះ។
២. អ្នកមានជំងឺសួត
វីរុសកូវីដ១៩ ធ្វើទុក្ខបុកម្នេញទៅលើសួត ដូចនេះបើយើងមានបញ្ហាសួត រោគសញ្ញានឹងវិវត្តកាន់តែអាក្រក់ឡើង។ រោគសញ្ញាកាន់តែអាក្រក់បើយើងមានបញ្ហាសួតទាំងនេះ៖
- ជំងឺសួតរ៉ាំរ៉ៃ
- ជំងឺមហារីកសួត
បញ្ហាសួតមួយចំនួនទៀតក៏អាចបង្កើតឱកាសធ្វើឲ្យរោគសញ្ញាជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរដែរ៖
- ជំងឺCystic fibrosis (ជាជំងឺមួយដែលទឹករំអិលប្រមូលផ្ដុំច្រើននៅក្នុងខ្លួន និងទៅបាំងផ្លូវដង្ហើម )
- ជំងឺ Pulmonary Fibrosis (ជំងឺបណ្តាលឲ្យសួត មានស្នាម រឹងក្រិន)
- ជំងឺហឺតកម្រិតមធ្យម ឬធ្ងន់ធ្ងរ
៣. ជំងឺបេះដូង ទឹកនោមផ្អែម និងធាត់ខ្លាំង
អ្នកមានជំងឺប្រចាំកាយរ៉ាំរ៉ៃ អាចមានលទ្ធភាពខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរបើឆ្លងកូវីដ១៩។ ជំងឺទាំងនោះមានដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូងធ្ងន់ធ្ងរ និងធាត់ខ្លាំងជាដើម។ អ្នកមានសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមប្រភេទ១ ក៏អាចមានឱកាសខ្ពស់វិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរដែរ បើឆ្លងកូវីដ១៩។
អ្នកធាត់ខ្លាំង និងមានជំងឺទឹកនោមផ្អែម អាចកាត់បន្ថយប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំ។ អ្នកមានជំងឺទឹកនោមផ្អែម មានឱកាសខ្ពស់ក្នុងការឆ្លងរោគផ្សេង។ ដើម្បីកាត់បន្ថយឱកាសក្នុងការឆ្លងវីរុសកូវីដ១៩ អ្នកមានជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យបានល្អ និងប្រើប្រាស់ថ្នាំ ឬចាក់អាំងស៊ុយលីនឲ្យបានត្រឹមត្រូវ។ បើយើងជាមនុស្សលើសទម្ងន់ ឬធាត់ខ្លាំង ព្យាយាមសម្រកទម្ងន់ ញ៉ាំអាហារល្អៗចំពោះសុខភាព និងហាត់ប្រាណជាប្រចាំ។
ក្រៅពីជំងឺដែលបានរៀបរាប់ខាងលើ អ្នកមានជំងឺមហារីកផ្សេងៗ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺថ្លើមរ៉ាំរ៉ៃ និងមានបញ្ហាប្រព័ន្ធភាពស៊ាំខ្សោយ ក៏សុទ្ធតែអាចមានឱកាសធ្វើឲ្យជំងឺកូវីដ១៩ វិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរបានដែរ បើអ្នកទាំងនោះបានឆ្លងជំងឺនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]