ភ្នំពេញ: ឆ្លើយតបទៅនិងតម្រូវការជាចំបាច់ក្នុងយន្តការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ចំនួន ១លាន ៥សែនដូស ដែលជាការបញ្ជាទិញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទៅខាងមិត្តចិន និងមកដល់នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះផ្ទាល់តែម្តង ដោយមានឯកឧត្តម រង្សី វិសុត្យ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម វាង វិនជាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា ជាអធិបតីក្នុងពិធីទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គួររំលឹកផងដែរថា ក្រោយផ្ទុះករណីឆ្លងរីករាលជាសហគមន៍រួចមក កម្ពុជាបានជួបប្រទះនៅករណីកើនឡើងយ៉ាងលឿននៅចំនួនករណីអ្នកឆ្លងថ្មី និងអ្នកស្លាប់ដែលគិតមកត្រឹមព្រឹកនេះមានចំនួន៨នាក់រួចទៅហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]