រាជធានីភ្នំពេញ ៖ ពិតណាស់ គម្រោងសាងសង់នូវ អគារថ្មីរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នេះត្រូវបាន ប្រជាជនខ្មែរជាច្រើន ចាប់អារម្មណ៍និងសម្តែងការកោតសរសើរជាខ្លាំង ចំពោះទឹកដៃស្ថាបត្យករខ្មែរ ដែលមានគំនិតរិះគិត យករចនាបទខ្មែរបុរាណៗមកដាក់បង្កប់ក្នុងអគារធំៗរបស់កម្ពុជាបែបនេះ។ នេះពិតជា បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កូនខ្មែរពិតជាមានសមត្ថភាពមិនធម្មតាទេ ម៉្យាងវិញទៀត នេះក៏អាចជាការដាស់តឿនស្ថាបត្យករខ្មែរជំនាន់ក្រោយៗ ឲ្យងាកទៅចាប់អារម្មណ៍ក្នុងការបង្កប់រចនាបទខ្មែរក្នុងស្នាដៃនានារបស់ខ្មែរ ដើម្បីជាបុព្វហេតុក្នុងការរក្សាក្បូរក្បាច់រចនាបុរាណ ឲ្យនៅគង់វង្ស ។ មិនតែប៉ុណ្ណោះ អគារនេះ ត្រូវបានមហាជនខ្មែរជាច្រើន គាំទ្រនិងស្ងោចសរសើរគ្រប់ៗគ្នា ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នេះ ជាស្នាដៃរបស់ បណ្ឌិតស្ថាបត្យករ លី រស្មី និងក្រុមការងារ ជាមួយគ្នានេះ តាមរយៈស្នាដៃកន្លងមករបស់លោក ក៏តែងមានបង្កប់នូវរចនាបថខ្មែរជាហូរហែ។ គួរបន្ថែមថា អគារនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ មករា២០២០ មកម្លេះ ដែលទីតាំងគឺស្ថិតនៅក្នុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់
រូបភាពពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់
រូបភាពពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]