ធ្លាប់ទេ ឲ្យតែយប់ឡើងឃ្លាន រសាប់រសល់គេងមិនលក់ ដឹងតែដើរសំដៅទៅផ្ទះបាយរកអីញ៉ាំតែម្តង។ តាមពិតទៅ ញ៉ាំចំណីនៅពេលយប់មិនមែនជារឿងខុសនោះទេ ប៉ុន្តែយើងក៏ត្រូវតែដឹងដូចគ្នាថា ចំណីណាដែលគួរញ៉ាំ និងចំណីណាដែលមិនគួរញ៉ាំ ព្រោះញ៉ាំនៅពេលយប់បែបនេះមិនសូវល្អប៉ុន្មានទេចំពោះសុខភាព ដោយយើងញ៉ាំហើយគឺគេង មិនបានធ្វើចលនាអ្វីដើម្បីជំនួញដល់ការរំលាយអាហារនោះទេ។
ដូច្នេះបើមិនចង់គេងទាំងឃ្លាន មកដឹងទាំងអស់គ្នាពីចំណីអាហារ ដែលគួរ និងមិនគួរញ៉ាំនៅពេលយប់៖
ចំណីដែលគួរញ៉ាំ
១. ទឹកដោះគោAlmondក្តៅៗ
ញ៉ាំទឹកដោះគោAlmond ជួយធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ស្រឡះនៅក្នុងខ្លួន ហើយបើញ៉ាំក្តៅទៀតនោះ គឺកាន់តែមានផលល្អជាង ការញ៉ាំទឹកគោត្រជាក់ៗ។
២. សណ្តែក ឬគ្រាប់ធញ្ញជាតិ
ញ៉ាំសណ្តែក ឬគ្រាប់ធញ្ញជាតិគឺល្អសម្រាប់សុខភាព ប៉ុន្តែលោកអ្នកគួរជ្រើសរើសសណ្តែក ឬគ្រាប់ធញ្ញជាតិណាដែលមិនចម្អិនដោយការរំពងខ្លាញ់ និងមិនលាយជាតិអំបិល ប៊ីចេង និងម្សៅគ្រឿងទេសផ្សេងៗ។
៣. យ៉ាអួរ (Yoghurt)
យ៉ាអួរ ជួយសម្រួលឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងថែមទាំងអាចជួយមិនឲ្យមានអាការៈហើមពោះទៀតផង។ ប៉ុន្តែគួរញ៉ាំយ៉ាអួរប្រភេទធម្មជាតិ ដែលមិនមានជាតិស្ករ ឬលាយជាមួយសារជាតិផ្សេងៗ។
៤. ចេក
ចេកជាផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងរាងកាយរបស់យើង។
ចំណីដែលមិនគួរញ៉ាំ
១. ដំឡូងបារាំងបំពង
ជាការពិតដំឡូងបារាំងបំពងមានរសជាតិឆ្ងាញ់ ហើយឆាប់ឆ្អែត ប៉ុន្តែវាមានកូឡេស្តេរ៉លខ្ពស់ និងមានសារជាតិជាច្រើនរួមផ្សំដូចជា អំបិល និងម្សៅគ្រឿងទេស។
២. មីកញ្ចប់
សរសៃមីផលិតចេញពីម្សៅអង្ករ ដែលមានកូឡេស្តេរ៉ល និងសារធាតុអំបិលខ្ពស់។
៣. ការ៉េម
ការ៉េម ជាប្រភេទបង្អែមម្យ៉ាងដែលមានជាតិស្ករខ្ពស់ ហើយប្រសិនបើញ៉ាំការ៉េមច្រើននៅពេលយប់ អាចធ្វើឲ្យលោកអ្នកប្រឈមនឹងការឡើងទម្ងន់ ទាំងមិនដឹងខ្លួន។
សរុបសេចក្តីមក ដូចដែលបានលើកមកនិយាយខាងលើ ញ៉ាំចំណីនៅពេលយប់មិនខុសទេ ប៉ុន្តែយកល្អគួរតែមានវិន័យ និងបែងចែកពេលវេលានៃការញ៉ាំអាហារឲ្យបានត្រឹមត្រូវ នោះទើបហុចផលល្អចំពោះសុខភាព៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]