កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់ តារាស្រី Goo Hye Sun ជាតារាសម្ដែងមួយរូបដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេស នាងថែមទាំងទទួលបានគាំទ្រ ពីបណ្ដាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស តាមរយៈខ្សែរភាពយន្តល្បីៗជាច្រើន ផងដែរ។

ជាក់ស្ដែង នាងបានចូលរួមព្រឹត្តិការណ៍មួយនៅឯមជ្ឈមណ្ឌលសិល្បៈសេអ៊ូល នាពេលថ្មីៗនេះតារាសម្តែងជនជាតិកូរ៉េ Goo Hye Sun បានពាក់ត្បូងពីរគ្រាប់ នៅលើចង្ការបស់នាងបណ្តាលឱ្យមានការចង់ដឹងចង់ឃើញជាច្រើនពីសំណាក់អ្នកចូលរួមផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Goo Hye Sun

ការលេចមុខពេលថ្មីៗ របស់ Goo Hye Sun នៅក្នុងសន្និសីទសារព័ត៌មាន បានធ្វើឱ្យមនុស្សនិយាយគ្នាព្រោះសម្រស់របស់នាង លេចធ្លោ ដោយមានសក់ខ្មៅត្រង់ បបូរមាត់ក្រហមសម្លៀកបំពាក់ខ្មៅធ្វើឱ្យស្បែករំលេចសជាងមុន។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលអ្នកគាំទ្រចង់ដឹងចង់ឃើញនោះគឺ“ គ្រឿងបន្សំ” ដ៏ចម្លែកដែលនាងបានរំលេចលើមុខរបស់នាង។

Goo Hye Sun

គ្រាប់ត្បូងតូចៗ ទាំងនេះត្រូវបានភ្ជាប់ទៅនឹងបបូរមាត់ខាងក្រោមដោយ កញ្ញា Goo Hye sun ហើយទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាក្នុងកំឡុងពេលថតរូបនិង ការផ្លាស់ប្តូរអ្នកកាសែត។

Goo Hye Sun

តារាសម្ដែង Goo Hye Sun ធ្វើសន្និសិទសារព័ត៌មាន ដើម្បីណែនាំការតាំងពិព័រណ៍ថ្មីមួយដែលមានឈ្មោះថា «យុគសម័យថ្មីរបស់Goo Hye Sunក្រោមទំនុកច្រៀងរបស់ SeoTai Ji» (បទភ្លេងថ្មីរបស់ Goo Hye Suតាមរយៈអត្ថបទចម្រៀងរបស់ Seo Tai Ji) ។ នៅក្នុងការតាំងពិព័រណ៍នេះGoo Hye Sunនឹងណែនាំបទចម្រៀងថ្មីៗរបស់នាងដល់ទស្សនិកជន។ នាងបាននិយាយថានាងបានទាក់ទងតារាចម្រៀង Seo Tai Ji ដើម្បីប្រើទំនុកច្រៀងនៅក្នុងបទចម្រៀងចំនួន ១៧ របស់លោកនៅឯពិព័រណ៍។

Goo Hye Sun

ថ្មីៗនេះ Goo Hye Sun ត្រូវបានគេជឿថាមានមិត្តប្រុស ទោះយ៉ាងណានាងបានបដិសេធមិនបង្ហាញពីបុគ្គលនោះ ដោយហេតុផលចង់ការពារភាពឯកជនរបស់គាត់  «នាងបានបន្តថា ខ្ញុំគ្រាន់តែចង់អោយគាត់ដឹងថាខ្ញុំជាមនុស្សស្រីធម្មតាម្នាក់ ឈ្លក់វង្វេងនិងស្រឡាញ់គាត់» ។

Goo Hye Sun

បន្ទាប់ពីលែងលះ Goo Hye Sun បច្ចុប្បន្នផ្តោតសំខាន់លើការនិពន្ធបទភ្លេង ការគូរគំនូរ ... ខ្សែភាពយន្តចុងក្រោយដែលនាងបានសម្តែងគឺស្នាដៃរបស់នាងឆ្នាំ ២០១៧ «You Are Too Much» របស់ទូរទស្សន៍ MBC ។

Goo Hye Sun

Goo Hye Sun កើតក្នុងឆ្នាំ ១៩៨៤ ជាសិល្បការនី ជនជាតិកូរ៉េដែលមានទេពកោសល្យជាច្រើននៅក្នុងតួនាទីជាតួសម្តែងអ្នកដឹកនាំអ្នកនិពន្ធសិល្បករនិងតន្រ្តីករ។ នាងជាតារាតួឯក រឿងភាគកូរ៉េជាច្រើនដូចជារឿង« Meteor Garden», «Angel's Eyes», «Bloodthirsty Doctor» ។នៅពាក់កណ្តាលឆ្នាំ ២០២០ នាងបានលែងលះប្តី ​​ តារាសម្តែង Ahn Jae Hyun ។ 

ការតាំងពិព័រណ៍របស់ Goo Hye Sunត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី ២៨ ខែមីនានៅវិចិត្រសាល Hangaram របស់វិចិត្រសាលសិល្បៈទី ៧ ដោយមានការចូលទស្សនាដោយសេរី៕

Goo Hye Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]