បាងកក/ប្រទេសថៃ: ក្រោយបង្ហាញឈុតតំណាងជាតិកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាហ្គ្រែនអន្តរជាតិ( Miss Grand International ២០២១) និងបន្ទាប់ពីកម្លាំងមហាជនខ្មែរ រួមគ្នាជួយLike និងជួយគាំទ្រនៅឈុតតំណាងជាតិ ស្រីន្ទ្រវីរៈទេវីនាគីមហានាថ ដែលគ្រងដោយកញ្ញា លីវ ជីលី នៅព្រឹកនេះ ស្ថាប័នMiss Grand International បានប្រកាសពីបេក្ខភាពដែលជាជ័យលាភី ឈុតតំណាងដែលស្អាតជាងគេ ដោយកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតលើវិញ្ញាសានេះ។
ការជាប់ជាបេក្ខភាពក្នុងឈុតតំណាងជាតិល្អជាងគេនេះ គឺជាមោទនភាពជាតិ និងជាស្មារតីនៃការរួបរួមកម្លាំងនៃប្រជាជាតិខ្មែរ ក្នុងការគាំទ្រនូវអត្តសញ្ញាណជាតិខ្លួនលើឆាកអន្តរជាតិ៕
ប្រភពរូបភាព: Team Cambodia/ Miss Grand International
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]