រាជធានីភ្នំពេញ ៖ ពិតណាស់ មុននេះបន្តិច រដ្ឋបាលខណ្ឌពោធនិ៍សែនជ័យ បានធ្វើការជូនដំណឹងថ្មីមួយជាបន្ទាន់ ដែលក្នុងនោះក៏បានសំណូមពរឲ្យបងប្អូនជួយចែករំលែក ដើម្បីចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា អាជ្ញាធរបានប្រកាស ឲ្យបងប្អូនដែលពាក់ព័ន្ធធ្លាប់មកពិនិត្យ និងព្យាបាលនៅគ្លីនិ ឡាំ ប៊ុនថន ក្នុងសង្កាត់ចោមចៅទី៣ មួយវិញទៀត សម្រាប់បងប្អូនដែលបានប៉ះពាល់ ដោយប្រយោល និងផ្ទាល់ជាមួយនឹងបុគ្គលម្នាក់ឈ្មោះ ជា ប៊ុនធឿន ចន្លោះថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ មីនា ២០២១ ទៅយកសំណាកជាកំហិត ចាប់ពីពេលផ្សាយដំណឹងនេះតទៅ លើសពីនេះទៅទៀត ត្រូវនៅដាច់ដោយឡែកដើម្បីរងចាំលទ្ធផល។ គួរបន្ថែមថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបាន បង្ហោះសារយ៉ាងដូច្នេះថា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]