ភ្នំពេញ៖ មានបុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំម្នាក់ បាន បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ខណៈពេលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត។
ដោយឡែក ដំបូងឡើយ លោកបានធ្លាក់ខ្លួនឈឺ ក្អក ក្តៅខ្លួន ប្រហែលជា៣ ទៅ៤ថ្ងៃ ហើយស្ថានភាពកាន់តែធ្ងន់ទៅៗ ក៏ សម្រេច បញ្ជូន ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៥ៈ៣០នាទី ក្នុងស្ថានភាពដង្ហក់ខ្លាំង ដោយការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់អ្នកជំងឺទៅវិភាគភ្លាមៗ ហើយលទ្ធផលគឺបញ្ជាក់ថាលោកមានវិជ្ជមានកូវិដ១៩ នៅថ្ងៃដដែល វេលាម៉ោង ២៣ៈ០០ នាទីយប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើប្រាស់ ឧបករណ៍ជំនួយការដកដង្ហើម ប៉ុន្តែជាការអកុសលអ្នកជំងឺបានផុតដង្ហើមកន្លះម៉ោងប៉ុណ្ណោះ ដោយការសន្និដ្ឋានរបស់គ្រូពេទ្យ បុរសដែលមានអាយុ៥៥ឆ្នាំខាងលើ បានបាត់បង់ជីវិតដោយសារវីរុសកូវិដ១៩វាយលុកសួតសាហាវលឿននិង ធ្ងន់ធ្ងរខ្លាំងពេក៕
សូមចូលទស្សនាលំខិតដែលបានចេញដោយក្រសួងសុខាភិបាល៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]