កូរ៉េខាងត្បូង៖ តារាចម្រៀងទោល Park Bom បានទម្លាក់នូវកម្រងវីដេអូបទចម្រៀងខ្លី ដែលមានចំណងជើងថា« Do Re Mi Fa Sol» កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងវីដេអូ ដែលបានចេញផ្សាយមួយនេះ។
តួយ៉ាង វីដេអូខ្លី MV របស់តារាស្រីវ័យ ៣៧ឆ្នាំរូបនេះ បានរំលឹកអំពីថ្ងៃសន្តិភាព វិលត្រលប់មកវិញ នៅពេលដែលកុមារ និងមនុស្សជាតិ អាចរីករាយ ភាពស្រស់បំព្រងទៅនឹងពន្លឺព្រះអាទិត្យ ដោយចេញទៅក្រៅគ្មានការពាក់ម៉ាស គ្មានការរំខានពីជំងឺឆ្លង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះធ្វើឲ្យមហាជន កាន់តែទាក់ទាញ នូវសម្លេងក្រអួន ដែលប្លែកខុសពីគេរបស់នាង ពិតជាពិរោះរណ្តំចិត្ត បានធ្វើឲ្យហ្វេនៗ ចង់តែស្តាប់ហើយស្តាប់ទៀតតែម្តង និងទទួលបានការចែករំលែក និងចូលទស្សនាច្រើនផងដែរ។
គួរបញ្ជាក់់ផងដែរថា កាលវិភាគបទថ្មីរបស់ Park Bom នឹងចេញនៅចុងខែនេះនៅថ្ងៃទី ៣១ ខែមីនាវេលាម៉ោង ៦ ល្ងាច (ម៉ោង ៤ល្ងាចក្នុងស្រុក) ហើយនេះជាការ Comeback លើកដំបូងបំផុត បន្ទាប់ពីតារាស្រីរូបនេះបានចេញផ្សាយអាល់ប៊ុមចុងក្រោយ កាលពីឆ្នាំ ២០១៩៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]