បរទេស៖ ឥឡូវនេះលេចលឺដំណឹងថា មានការខ្វះខាតបន្ទះឈីបនៅទូទាំងសកលលោកកើតឡើងនៅពេលនេះ។ កង្វះខាតនេះទាក់ទងនឹងឧស្សាហកម្មទាំងអស់ រួមទាំងស្មាតហ្វូន កុំព្យូរទ័រ ប្រព័ន្ធ gaming និងសូម្បីតែរថយន្ត។

គួរឱ្យស្តាយ តម្លៃស្មាតហ្វូនមួយចំនួនអាចនឹងកើនឡើងដោយសារតែកង្វះខាតឈីបនេះ។ ក្នុងការប្រកាសប្រាក់ចំណូលក្នុងត្រីមាសទី4របស់ក្រុមហ៊ុន លោក Wang Xiang ប្រធានក្រុមហ៊ុន Xiaomi បានលើកឡើងពីរឿងនេះ។ ទោះបីជាគាត់មិនបាននិយាយចំៗទាំងស្រុងថាតម្លៃរបស់ Xiaomi ពិតជានឹងកើនឡើងមែន តែការឡើងថ្លៃនេះពិតជាអាចកើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែកង្វះខាតឈីបជាសកល ការចំណាយក្នុងការផលិតស្មាតហ្វូនក៏កើនឡើងផងដែរ។ ក្រុមហ៊ុន Xiaomi អាចចេញការចំណាយមួយចំនួនដើម្បីការពារតម្លៃទំនិញប្រើប្រាស់មិនឱ្យកើនឡើង។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Xiaomi អាចធ្វើបែបនេះបានតែមួយរយៈតែប៉ុណ្ណោះ ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះទៅហើយ។

តើនេះមានន័យយ៉ាងដូចម្តេចចំពោះអ្នកប្រើប្រាស់? វាមានន័យថាទូរសព្ទ Xiaomi លើកក្រោយៗដែលគេខំតែរំពឹងថានឹងមានតម្លៃជាក់លាក់ណាមួយ អាចនឹងឡើងថ្លៃមានតម្លៃខ្ពស់ជាងអ្វីដែលគេបានរំពឹងទុកទៅទៀត។ តើតម្លៃរបស់ Xiaomi អាចឡើងខ្ពស់ជាងមុនប៉ុណ្ណា ហើយតើការកើនឡើងរបស់វានៅយូរប៉ុណ្ណា គឺនៅមិនទាន់ច្បាស់នោះឡើយ៕

លោក Wang Xiang ប្រធានក្រុមហ៊ុន Xiaomi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]