ភ្នំពេញ៖ សម្រាប់បងប្អូនមួយចំនួនធំ ប្រហែលជាបានលឺហើយក៏បានស្គាល់ខ្លះៗហើយ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo ដែលជាក្រុមហ៊ុនលក់ទូរសព្ទ័ដៃមួយ មានឈ្មោះបោះសំឡេងខ្លាំងនៅឯទីផ្សារបែកអាស៊ីយើងនេះ។​​
បើគិតទៅអស់រយៈពេល 4ឆ្នាំហើយដែលក្រុមហ៊ុនមួយនេះ បានធ្វើការប្រឡូកនៅវិស័យស្មាតហ្វូនរបស់ខ្លួនចូលមកកាន់ទីផ្សារយើងនេះ។ ជាមួយនឹងការខិតខំប្រឹងប្រែង ក៏ដូចជាការវិវឌ្ឍន៌ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យកាន់តែមានសន្ទុះខ្លាំងពីបណ្តារអ្នកដែលនិយមប្រើប្រាស់ទៅលើវិស័យស្មាតហ្វូននេះផងដែរ។

កាលអំឡុងខែកក្កដា ឆ្នាំ2020 ក្រុមហ៊ុន vivo បានបញ្ចេញនូវស្មាតហ្វូន Flagship របស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូនត្រកូល vivo X50 Series វាជាស្មាតហ្វូនដែលស្ថិតនៅក្នុងថ្នាក់លំដាប់ និងតម្លៃរាងខ្ពស់គួរសម ប៉ុន្តែអ្វីដែលទទួលបាន គឺទាំងការរចនានាបថទៅលើរូបរាងស្តើងស្រាលប្លែកថ្មី ហើយត្រូវបានបំពាក់មកជាមួយនឹងមុខងារកាមេរ៉ាទប់លំនឹង Gimbal Staple មុនគេបង្អស់ទៅលើស្មាតហ្វូនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូនត្រកូល vivo X50 Series

ទន្ទឹមនឹងគ្នានេះដែរ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏បានត្រៀមបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូឌែលឆ្នាំ2021 នៃកំពូលត្រកូល X បន្ទាប់នោះគឺស្មាតហ្វូន vivo X60 Series ដែលវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យជាមួយនឹងលែនកាមេរ៉ារបស់ក្រុមហ៊ុន ZEISS។ បើយើងមើលមកវិញ ZEISS គឺជាក្រុមហ៊ុនជំនាញទៅលើបច្ចេកវិទ្យាអុបទិក ខណៈពេលដែលក្រុមហ៊ុន vivo គឺអភិវឌ្ឍទៅលើ imaging algorithms និងការឌីស្សាញទៅលើស្មាតហ្វូន។

សម្រាប់បច្ចេកវិទ្យា ZEISS lens នេះ គឺពិតជាល្អមែនទែននៅក្នុងការថតរូបភាព ហើយវាមានការទទួលស្គាល់ដោយអ្នកជំនាញជាច្រើនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានអភិវឌ្ឍទៅលើប្រព័ន្ធ Gimbal Camera System ដែលនេះ គឺជាអ្វីដែលត្រូវការបំផុតសម្រាប់អ្នកជំនាញក្នុងការថតរូបភាព និងអ្នកថតកុន។ ក្រុមហ៊ុន vivo គឺបានផ្តោតខ្លាំងទៅលើរបកគំហើញថ្មីជាច្រើន និងការឌីស្សាញទៅលើស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែមានរូបរាងទាន់សម័យបំផុត៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]