កូរ៉េខាងត្បូង៖ ផលិតកម្ម YG Entertainment ដែលជាទ្រនំបង្កើតក្រុមចម្រៀងនារី K-pop លំដាប់កំពូលមានដូចជា BLACKPINK និង 2NE1 កំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ពីសំណាក់ក្រុមចម្រៀងនារីថ្មីរបស់ពួកគេ ដែលបង្ហាញខ្លួនឆាប់ៗនេះ។

ជាក់ស្តែង នៅថ្ងៃទី ២៥ ខែមិនា សារព័ត៌មានកូរ៉េ Star News បានលាតត្រដាងនូវព័ត៌មានលម្អិត អំពីក្រុមនារីដែលនឹងមកដល់ នាពេលខាងមុខនេះ ដែលអ្នកមហាជនត្រូវបានស្គាល់ជា «Baby Monster»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងទៅតាមប្រភពដដែលបានបន្តទៀតថា  ទោះបីជាមិនទាន់មានព័ត៌មានលម្អិត ការដាក់ឈ្មោះជាផ្លូវការ និងសមាជិកចុងក្រោយរបស់ក្រុមមួយនេះក៏ដោយ តែត្រូវបានគេរំពឹងថា ពួកគេនឹងមានភាព Concept ខុសគ្នាទាំងស្រុង ពីរៀមច្បងរបស់ពួកគេ ដែលមានស្ទាយ៍រសនិយម «swag» «boy crush» ឬក៏ «girl crush» ជាដើម

ខណៈពេលដែលក្រុមចម្រៀងក្នុងផលិតកម្មធំមួយនេះ ភាគច្រើនផ្អែកទៅលើក្បាច់រាំគួរឲ្យទាក់ទាញ ទៅលើការសម្តែងរបស់ពួកគេ ក៏ប៉ុន្តែក្រុមចម្រៀងនារីថ្មីមួយនេះ ត្រូវបានគេនិយាយថា នឹងនាំមកជូននូវចង្វាក់តន្រ្តី បែបកន្រ្តាក់ជាមួយសម្លេងចាក់ដោតអារម្មណ៍របស់ពួកគេ ជាជាងការបង្ហាញក្បាច់រាំ សម្តែងនៅលើឆាកទៅវិញ។

ផ្អែកលើអ្នកនៅក្នុងផលិតកម្មកំសាន្តមួយនេះ Baby Monster ត្រូវបានបង្ហាញស្ទីលស្រដៀលទៅនឹង Big Mama។ គេត្រូវបានឲ្យដឹងថា Big Mama ជាក្រុមចម្រៀងនារីចង្វាក់ R&B ដែលបានបង្កើតឡើងដោយ YG កាលពីឆ្នាំ ២០០៣ ពួកគេបានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន តាមរយៈសម្លេងដ៏សែនពិរោះរបស់ពួកគេ។

ប្រសិនក្រុមចម្រៀង Big Mama ជាក្រុមចម្រៀងនារី យកស្ទីលការច្រៀង និងសម្លេងជាធំ ហេតុដូច្នេះ Baby Monster នឹងអាចជាក្រុមចម្រៀងនារីជំនាន់ក្រោយ ដែលមានសម្លេងពិរោះល្អជាងគេក្នុងផលិតកម្មនេះ គួបផ្សំទៅនឹងរូបសម្រស់របស់ពួកគេថែមទៀតនោះ ត្រូវបានគេរំពឹងទុក និងជឿជាក់ថា និងមានភាពជោគជ័យ ដូចជារៀមច្បង BLACKPINK និង 2NE1 ជាក់ជាមិនខាន។

យ៉ាងណាមិញ ក្រុមហ៊ុន YGE បាននិយាយថាឈ្មោះក្រុមខាងលើនេះ មិនទាន់ត្រូវបានគេសម្រេចជាផ្លូវការនៅឡើយទេ ប៉ុន្តែផលិតកម្មមួយនេះ បានចុះបញ្ជី កម្មសិទ្ធិបញ្ញារួមទាំងឈ្មោះអក្សរកាត់ហៅថា «Bemon» ទៀតផង។ ជាមួយគ្នាដែរឈ្មោះដែលប្លែកមួយនេះ ត្រូវបានមហាជន ក៏ដូចជាហ្វេនៗសន្មត់ថា ជាក្រុមនារីថ្មីរបស់ YG ដែលលេចមុខនាពេលខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

2NE1
2NE1
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]