ភ្នំពេញ៖ សង្កេតមើលរយៈពេលប៉ុន្មានខែនេះ ជំងឺកូវីដ១៩ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក ដោយសារតែត្រឹមតែរយៈពេលដ៏ខ្លីសោះ ចំនួនប្រជាជនដែលបានឆ្លងវីរុសនេះ មានចំនួនច្រើនខ្លាំងរហូតដល់កត់សម្គាល់តែម្តង។
ជាការពិតណាស់ ការឆ្លងចូលក្នុងសហគមន៍លើកនេះ មិនត្រឹមតែប្រជាជននោះឡើយ ដោយមានទាំងមន្ត្រីរាជការនិង រួចទាំងសិល្បៈករសិល្បការិនីជាច្រើនដែលបានឆ្លងវិរុសកូវិដ១៩ ជាពិសេសគឺតារាដែលផលិតកម្មរស្មីហង្សមាសប៉ុន្មានដួង ដែលទើបតែតេស្តវិជ្ជមានកូវិដ១៩ រយៈពេលកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ទោះបីជាការឆ្លងកូវិដ១៩ ចូលក្នុងរង្វង់សិល្បករសិល្បការិនី មានលក្ខណៈលឿនក៏ពិតមែន ប៉ុន្តែចំនួនជាសះស្បើយពីជំងឺកូវីដ១៩ ក៏មានជាបន្តបន្ទាប់ដែរ ដូចជា កញ្ញា វី ឌីណែត អ្នកនាង សុគន្ធ និសា អ្នកនាង កែវ ចាន់និមល សុទ្ធតែជាតារានៅផលិតកម្មរស្មីហង្សមាសដែលទើបនឹងជាសះស្បើយកាលពីថ្មីៗនេះផងដែរ។
យ៉ាងណាមិញ យើងសូមជូនពរដល់តារាផ្សេងៗទៀតនិង រួមទាំងប្រជាជនទាំងអស់ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវិដ១៩ សូមឲ្យពួកគេទាំងអស់ឆាប់ជានិង ត្រឡប់មកប្រកបការងារនិង ជួបជុំគ្រួសារវិញដូចដើមផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]