កម្សាន្ត៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មាននូវការបែកធ្លាយនូវវីដេអូរបស់ Youtuber ថៃមួយរូបដែលរស់នៅអាមេរិកបានយកវីដេអូបទចម្រៀងរបស់ វណ្ណដា មកធ្វើការបញ្ចេញប្រតិកម្មជាមួយចម្រៀងមួយបទរបស់កំពូលតារារ៉េបរូបនេះ ដែលកំពុងទទួលបានការពេញនិយមនិងការគាំទ្រនៅក្នុងប្រទេសកម្ពុជា។
បទនេះមានចំណងជើងថា Skull ( If I Die) ច្រៀងដោយតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ដែលបានបង្ហោះចូលនៅក្នងឆាណែល យូធូប VannDa Official កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដែលគិតមកទល់ពេលនេះ បទចម្រៀងមួយបទនេះមាន Viewសរុប ចំនួន 7,366,784។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ Youtuber ថៃរូបនេះ មានឆាណែលឈ្មោះថា Ayumi May Lunar ជាមួយគ្នានោះដែរ នាងបានបញ្ចេញមតិប្រតិកម្ម ដោយបានបកស្រាយទៅលើអត្ថន័យដូចអ្វីដែលបទចម្រៀងចង់ប្រាប់ដល់អ្នកស្តាប់ យ៉ាងណាមិញ នាងក៏បានពោលពាក្យសរសើរបទនេះ ថាពិរោះ និង មានអត្ថន័យ មិនដាច់ពីមាត់ ហើយ Youtuber រូបនេះ បានសូមឱ្យបទចម្រៀងរបស់កម្ពុជា ក៏ដូចជាបទនេះ កាន់តែល្បីរន្ទឺរនៅក្នុងពិភពលោក៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]