ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់​ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ ក្រោយបានរកឃើញករណីវិជ្ជមានលើបុគ្គលដែលធ្លាប់បានចូលទៅ​ គ្លីនិកអប្សរាភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៩ ផ្លូវ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌចំការមន រាជធានីភ្នំពេញ​ ចន្លោះពីម៉ោង៤ល្ងាច ទៅម៉ោង៥:៣០នាទី កាលពីថ្ងៃទី១៩ និងថ្ងៃទី២០កាលពីពេលថ្មីៗកន្លងទៅនេះ​ ។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​អាស្រ័យ​ហេតុនេះ​ នា​យកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់់ ប្រសិបបើបងប្អូនធ្លាប់ចូល គ្លីនិកអប្សរាភ្នំពេញ ចន្លោះម៉ោង ៤-៥:៣០នាទីល្ងាចថ្ងៃទី១៩-២០ ខែមីនា និងបើសិនជាមានអាការៈមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វើតេស្តភ្លាមៗ​ ដោយបងប្អូនអាចទៅយកសំណាកបាននៅ​ វិទ្យាល័យ​បាក់ទូក​ ឬ​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ ឬ មន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕ 

ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
សេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
សេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]