ខេត្តសៀមរាប: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បានជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភ:នេះ រដ្ឋបាលខេត្តសៀមរាបបានរកឃើញករណីឆ្លងថ្មីដែលជាករណីទី៧ ទៅលើឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ដែលជាបុគ្គលិកនៅហាងកាហ្វេ លឹង្គ១០០០ ដែលមានទីតាំងនៅភូមិតាកុល សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប និងមានការជាប់ពាក់ព័ន្ធនិងករណីវិជ្ជមានលើរូបបុគ្គល ឈ្មោះ ហ៊ឹម វណ្ណ: ដែលជាបើកបររថយន្តដឹកភ្ញៀវនឹងបានចូលហូបកាហ្វេនៅទីតាំងហាងខាងលើ។
ជាមួយគ្នានេះដែល រដ្ឋបាលខេត្តសៀមរាបក៏សូមអំពាវនាវឲ្យអ្នកដែលមានការជាប់ពាក់ព័ន្ធទាំងអស់សូមមេត្តានៅធ្វើដោយធ្វើចត្តាឡឺស័ក និងប្រសិនជាមានអាការ:មិនសូវស្រួលខ្លួនសូមទៅយកសំណាកនៅមណ្ឌលចត្តាឡឺស័កគរុកោសល្យជាបន្ទាន់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]