ខេត្តព្រះសីហនុ៖ បើយោងតាមការចុះផ្សាយរបស់សារព៍ត័មាន Fresh News ដែលទទួលបានព័ត៍មានពីលោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ ដែលបានស្លាប់ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។
ក្នុងនោះដែរ អ្នកជំងឺដែលបានស្លាប់ខាងលើ ភេទស្រី ជាជនជាតិខ្មែរ មានឈ្មោះថា ប៉ែន ស៊ីន ណុន អាយុ៤៣ឆ្នាំ មានទីលំនៅខេត្តព្រះសីហនុ ដោយអ្នកជំងឺខាងលើ បានទៅព្យាបាលជំងឺនៅមន្ទីរបង្អែក ខេត្តព្រះសីហនុ។ ហើយគ្រូពេទ្យ បានយកសំណាក់ពីអ្នកជំងឺនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយលទ្ធផលចេញមក បង្ហាញថា មានវិជ្ជមានកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ លោកជំទាវ បានបញ្ជាក់ថា អ្នកជំងឺដែលដែលឈានដល់ទទួលមរណភាពនេះ គឺដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និង ធ្លាក់ឈាមច្រើន បូករួមជាមួយជំងឺកូវីដ១៩ ផងនោះ ធ្វើឱ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។
សម្រាប់ព័ត៍មានលម្អិតទាក់ទងមរណភាពរបស់ស្ត្រីខាងលើ ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសព័ត៍មាននៅពេលបន្ទាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]