ថៃ: កាលពីយប់មិញនេះ ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា(Miss Grand International ២០២១)ក្នុងវគ្គប្រកួតបឋម បេក្ខនារីដែលតំណាងឲ្យប្រទេសនីមួយៗបានបង្ហាញនូវឈុតរាត្រីនៃការពាក់មកុដ (Everning Crown) បានយ៉ាងស្រស់ស្អាត និងពោរពេញដោយភាពទាក់ទាញក្នុងក្រខ្សែភ្នែក មហាជន និងប្រិយមិត្តដែលជាអ្នកនិយមគាំទ្រ និងតាមដានវិស័យបវរកញ្ញា(Beauty Pageant)នេះផ្ទាល់តែម្តង។
យ៉ាងណាមិញ ងាកមកមើលសម្រស់ របស់បវរកញ្ញាក្នុងតំបន់អាស៊ានយើងឯណេះវិញ ក៏មានសម្រស់ស្រស់ស្អាត ប្រកបដោយភាពជឿជាក់ និងសមត្ថភាពមិនចាញ់ប្រទេសលោកខាងលិចប៉ុន្មាននោះទេ ជាក់ស្តែងកាលពីយប់មិញនេះ បវរកញ្ញាតំណាងជាតិនៃប្រទេសជាសមាជិកអាស៊ានទាំងនេះ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតវគ្គបឋមនេះ និងជាពិសេសពួកគេបានបង្ហាញខ្លួនជាមួយនឹងរ៉ូបរាត្រីនៃការគ្រងមកុដ បានយ៉ាងស្រស់ស្អាត រហូតធ្វើឲ្យផ្ទុះការសរសើរយ៉ាងកក្រើកពីមហាជន ពេញបណ្តាញហ្វេសប៊ុកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាតើ បេក្ខនារីដែលតំណាងឲ្យប្រទេសអាស៊ានទាំងនោះ ស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបខាងក្រោម៖
ប្រភពដកស្រង់រូបភាព: Miss Grand International
១.បវរកញ្ញា ហ្វីលីពីន
២.បវរកញ្ញា ថៃ
៣.បវរកញ្ញា មីយ៉ាន់ម៉ា
៤.បវរកញ្ញា ឥណ្ឌូនេស៊ី
៥.បវរកញ្ញា ឡាវ
៦.បវរកញ្ញា វៀតណាម
៧.បវរកញ្ញា ម៉ាឡេស៊ី
៨.បវរកញ្ញា កម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]