ខេត្តកំពង់ធំ៖ វាពិតជារឿងសឹងមិនគួរឱ្យជឿ និងជារឿងគួររំភើបត្រេកអរ ដែលលោកយាយម្នាក់ អាយុ ៧៥ ឆ្នាំ បានកើតជំងឺកូវីដ១៩ ដែលមានទីលំនៅនៅភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ១៩ និង ត្រូវបានក្រុមគ្រូពេទ្យអនុញាតិឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃនេះ ហើយទៅបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅឯស្រុកកំណើតលោកយាយ នេះបើយោងតាមផេកផ្លូវការរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។
គួរបញ្ជាក់ផងដែរ បើតាមការបញ្ជាក់នៅលើផេកក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៩៦នាក់ និងមានអ្នកជាសះស្បេីយចំនួន ១៨នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]