រាជធានីភ្នំពេញ៖ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះ ចែត ណារី វ័យ២៣ ឆ្នាំ បានបញ្ជាក់ប៉ុន្មានម៉ោងមុននេះថា ខ្លួនមានកូវីដ១៩ ដោយបានប្រាប់ដល់អ្នកដែលធ្លាប់ពាក់ព័ន្ធផ្ទាល់ជាមួយនាងផ្ទាល់ ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ដើម្បីទប់ស្កាត់ការនៃការចម្លងជំងឺកូវីដ១៩ ក្រោយពីខ្លួនត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ។
ក្នុងនោះដែរ នាងក៏បានបញ្ជាក់នូវអាការៈបឋមមួយចំនួនដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ នាងមានអាការៈហៀសំបោរធម្មតា រយៈពេល២ថ្ងៃ ក៏ធូរស្រាលធម្មតា ប៉ុន្តែត្រូវនៅក្នុងបន្ទប់ រហូតដល់ថ្ងៃទី ១៨ ខែមីនា នាងក៏បានទៅធ្វើការចំនួន៣ថ្ងៃ។
នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ នាងចាប់ផ្តើម ឈឺក្បាល។ នៅថ្ងៃទី ២២ ខែមីនា នាងបានសម្រាកមួយថ្ងៃ។ ថ្ងៃទី ២៣ ខែមីនា កញ្ញារូបនេះបានទៅធ្វើការមួយព្រឹក ដោយសារក្តៅខ្លួនទើបសុំសម្រាកកន្លះថ្ងៃ។ រហូតមកដល់ពេលនេះ នាងចាប់ផ្តើមគ្រាន់ហៀរសំបោរធម្មតា តែបានបញ្ជាក់ថា ខ្លួនមិនមានអ្វីគួរអោយព្រួយបារម្ភទេ ។
ខណៈពេលនេះ នារីរូបនេះ កំពុងតែសម្រាកព្យាលបាលនៅសណ្ឋាគារ The Great Dukes៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]