ភ្នំពេញ៖ ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញរូបរាងកង់បីរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីការដាក់សាកល្បងជាសាធារណៈ ទទួលបានជោគជ័យ នៅទីក្រុងភ្នំពេញ កាលពីដើមខែមីនា កន្លងមកនេះ។
ឆ្លងកាត់ការតំឡើង និងសាកល្បងដ៏ជោគជ័យ ក្នុងរយៈពេល១០ថ្ងៃកន្លងទៅ កង់បីអគ្គិសនី ONiON នឹងចាប់ផ្ដើមបង្ហាញទីតាំងបង្ហាញ (ONiON Showroom) និងសា្ថនីយ៍សាកអាគុយ (ONiON Station) របស់ខ្លួន ជាបន្ដបន្ទាប់ទៀតតាមការគ្រោងទុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ជីម ប៉ូលី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd និយាយថា លទ្ធផលនៃ ការដាក់សាកល្បង បានផ្ដល់ភាពរួចរាល់ជាស្រេចសម្រាប់ទីផ្សារកម្ពុជា ជាមួយនឹងផលិតផលដែលមានមានគុណភាពខ្ពស់ និងភាពច្នៃប្រឌិត។
ក្រុមហ៊ុន Onion Mobility Co., Ltd ជាបុត្រសម្ព័ន្ធមួយជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ MVL TADA (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មកក់យានជំនិះធ្វើដំណើរនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (TADA App)។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរ គឺនៅក្រោមក្រុមហ៊ុន MVLLABS Pte Ltd (MVL) ដែលមានទីតាំងនៅប្រទេសសឹង្ហបុរី។ ចំណែកឯ កង់បីអគ្គិសនី ONiON ត្រូវបានរចនារូបរាង និងបញ្ចេញគំនិតឡើង (Develop) នៅប្រទេសកូរ៉េ។
លោក Kay Woo ជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញឆន្ទៈរបស់ខ្លួនថា នេះជាការនាំយកមកនូវ ភាពពេញនិយមក្នុងការប្រើប្រាស់ កង់បីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផលិតយានជំនិះ ដែលមានសេវាកម្មប្រកួតប្រជែង ភ្ជាប់ជាមួយមធ្យោបាយកក់ការធ្វើដំណើរ TADA។ ក្នុងពេលជាមួយគ្នានោះផងដែរ យើងក៏បង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយផ្នែកសេដ្ឋកិច្ច ដល់អ្នកបើកកង់បីផងដែរ។
លោក ជីម ប៉ូលី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd បាននិយាយថា៖
កង់បីអគ្គិសនីដំបូងគេនេះ បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ ជាពិសេសគឺ អ្នកបើកបរកង់បីនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ដោយសារកង់បីនេះ ជាកង់បីដំបូងដែលប្រើប្រាស់អគ្គិសនី ជួយកាត់បន្ថយការចំណាយរបស់អ្នកបើក ផ្ដោតលើគុណភាពយូរអង្វែង មានរូបរាងទំនើប មានសម្លេងស្ងាត់ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
កង់បីអគ្គិសនី ONiON ត្រូវបានតម្លើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។
កង់បីប្រើថាមពលអគ្គិសនីនេះ មានសមត្ថភាពអាចជិះបាន១១០ គីឡូម៉ែត្រ រាល់ពេលសាកអាគុយម្ដង ស្មើរនឹងតម្លៃ 0.02$ ក្នុងមួយគីឡូម៉ែត្រ ឬ 60$ ក្នុងមួយខែ។
សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់គេហទំព័រផ្លូវការរបស់ ៖http://onionev.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]