រាជធានភ្នំពេញ៖ ស្រ្តីម្នាក់ទៀតហើយដែល បាត់បង់ជីវិត មានឈ្មោះថា ហូ ហួយ មានអាយុ ៧២ឆ្នាំ មានទីលំនៅនៅខណ្ឌឬស្សីកែវ ដោយសារជំងឺកូវីដ១៩ នៅម៉ោង១៖៤៤ នាទីរសៀល នេះបើយោងតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។

លោកជំទាវ យក់ សម្បត្តិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោកជំទាវក៏បានបន្ថែមទៀតថា អ្នកជំងឺខាងលើ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយហេតុថា អ្នកជំងឺមាន រលាកសួតសងខាងធ្ងន់ធ្ងរនិង ខ្សោយសួតស្រួចស្រាវ ហើយត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាលម៉ែតនៅថ្ងៃទី២៧ ខែមីនានេះវេលាម៉ោង១១និង២៦នាទីព្រឹកហើយបានស្លាប់នៅថ្ងែទី២៧ខែមីនា ​ ឆ្នាំ ២០២១វេលាម៉ោង១និង៤៤រសៀលនេះដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩៕

លិខិតមរណភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]