ភ្នំពេញ៖ សម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្នរថយន្តមួយទឹកដែលមានការនាំចូលពីក្រៅប្រទេសមានច្រើនសន្ធឹកសន្ធាប់ ខណៈអាយុរបស់ពួកវាមានលើសពី១០ឆ្នាំ និងមានតម្លៃលក់លើទីផ្សារប្រមាណជាង ៣ ម៉ឺនដុល្លារ ឬខ្ពស់ជាងនេះក៏មាន ដែលប្រភពដើមនៃរថយន្តទាំងនេះ គឺមកពីទីផ្សាររថយន្តមួយទឹករបស់សហរដ្ឋអាមេរិក ហើយពួកវាខ្លះក៏ជារថយន្តដែលមានការខូចខាតច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយពីការចំណាយទិញរថយន្តចាស់ មិនធានាសុវត្ថិភាព តម្លៃជាង ៣ ម៉ឺនដុល្លារ ប្រិយមិត្តអាចងាកមកចាប់អារម្មណ៍ជាមួយរថយន្តថ្មី ដែលមានការរចនាបែបទាន់សម័យ បច្ចេកវិទ្យាទំនើប មានការធានាត្រឹមត្រូវរហូតដល់ទៅ ៥ ឆ្នាំ ជារថយន្តផលិតតាមស្តង់ដារគុណភាពអាមេរិក និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP ផងដែរ នោះគឺរថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២១ ដែលដាក់លក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 37,500$។
តម្លៃ37,500$ គឺអាចនិយាយបានថា Chevrolet Trax ស៊េរីឆ្នាំ ២០២១ មានតម្លៃពិសេសជាងរថយន្តថ្មីផ្សេងៗដែលមានវត្តមាននៅកម្ពុជា ហើយលក្ខណៈក្នុងការបង់រំលោះប្រចាំខែក៏កាន់តែទាប និងងាយស្រួល។
Chevrolet Trax ស៊េរីឆ្នាំ ២០២១ ជារថយន្តដែលជួយសន្សំសំចៃប្រេងឥន្ទនៈបានច្រើន មានបំពាក់មកជាមួយម៉ាស៊ីនសាំង ស៊ីឡាំងចំណុះ 1.4L Turbo Charger មានសន្ទុះស្ទុះ កម្លាំង 140 hp អមជាមួយប្រព័ន្ធអូសកង់ផ្នែកខាងមុខ (ប៉ុង 1 FWD) និងប្រអប់លេខ ៦ វគ្គ (អូតូ និងលេខជំនួយ) ។
ផ្នែកខាងក្នុងធំទូលាយ រចនាកៅអីបែបស្ព័រដ៏ទាក់ទាញ ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Steering Wheel) និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ប្រិយមិត្តអាចបញ្ឆេះរថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២១ តាមកូនសោរ Smart Key ហើយផ្នែកខាងក្នុងមានភ្ជាប់មកជាមួយអេក្រង់ Touch screen ទំហំ ៧ អ៊ីញ បូករួមជាមួយមុខងារផែនទី GPS និងអាចភ្ជាប់ទូរស័ព្ទដោយ Apple Car Play។
បើកបរកាន់តែងាយស្រួល និងស៊ីវិល័យជាមួយការរចនានៃរថយន្តនេះ ដែលចង្កៀងជាប្រភេទអំពូលគុជ HID Projector រំលេចជាមួយអំពូល LED ចាំងជះពន្លឺបានល្អ មិនចាំងភ្នែកអ្នកបើកបរបញ្ច្រាស់ទិសគ្នា និងអាចកំណត់កម្រិតទាបខ្ពស់បានយ៉ាងងាយស្រួល។
ផ្នែកខាងក្រោយមានបំពាក់សេនស័រ ៤ គ្រាប់ និងកាមេរ៉ាសម្រាប់ជាជំនួយពេលចូលចត និងបង្ហាញជាបន្ទាត់រ៉េតាមចង្កូត និងមានពោងសុវត្ថិភាព ៦ គ្រាប់ព័ន្ធពេញផ្នែកខាងក្នុងរថយន្ត។
Chevrolet Trax សេរីឆ្នាំ ២០២១ មានជើងក្រោមខ្ពស់ និងយ៉ាន់កង់ទំហំ ១៨ អ៉ីញដ៏រឹងមាំ ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយកាន់តែពិសេសគឺមានបំពាក់មកជាមួយ សេនស័រកង់ទាំង ៤ គ្រាប់ដែលបង្ហាញពីសម្ពាធខ្យល់កង់បានច្បាស់លាស់ អាចឲ្យអ្នកបើកបរដឹងបានភ្លាមៗ ជៀសវាងបញ្ហានានា។
រថយន្តនេះ ក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរឡើង ចុះចំណោត បូករួមប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESC, TSC ហើយធុងសាំងរថយន្តនេះមានចំណុះ 53L។
ដូច្នេះអតិថិជនដែលកំពុងស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យធូរថ្លៃប្រហាក់ប្រហែលនឹងរថយន្តមួយទឹកបែបនេះ គួរតែជ្រើសរើសយករថយន្តថ្មីទំនើប Chevrolet Trax ឆ្នាំ២០២១ ជាជម្រើសដំបូងបំផុត។
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #115 មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 095 555 832 | 093 889 888 ឬតាមរយៈបណ្តាញសង្គម៕
Facebook: www.facebook.com/chevy.cambodia
Telegram: t.me/chevycambodia
YouTube: ChevroletCambodiaOfficial
Instagram: www.instagram.com/chevroletcambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]