ភ្នំពេញ៖ អតិថិជនរបស់ធនាគារ អេស៊ីលីដា បានជ្រាបរួចឬនៅថា នៅពេលនេះ អេស៊ីលីដាម៉ូបាល កាន់តែបន្ថែមភាពងាយស្រួលដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង ក្នុងការផ្ទេរប្រាក់យ៉ាងឆាប់រហ័ស ទៅកាន់លេខទូរសព្ទ។

ACLEDA Mobile
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ សម្រាប់របៀបក្នុងការផ្ទេរប្រាក់ទៅកាន់លេខទូរសព្ទនេះ គឺមានភាពងាយស្រួលមែនទែន ដោយជំហានដំបូងលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវីធី ACLEDA Mobile រួចចុចយកពាក្យផ្ទេរប្រាក់ ហើយបំពេញលេខសម្ងាត់ផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។

បន្ទាប់មក ជ្រើសរើសយកពាក្យ “ទៅលេខទូរសព្ទ” រួចសូមបំពេញព័ត៌មានផ្សេងៗឲ្យបានច្បាស់លាស់ ដូចជាគណនីដែលត្រូវកាត់ចេញ លេខទូរសព្ទអ្នកទទួល ទឹកប្រាក់ដែលត្រូវផ្ទេរ និងគោលបំណង រួចចុចពាក្យយល់ព្រមជាការស្រេច។

សម្រាប់ការផ្ទៀងផ្ទាល់អំពីប្រតិបត្តិការទូទាត់នេះ ចំពោះលេខទូរសព្ទដែលមានគណនីអេស៊ីលីដាម៉ូបាល នឹងបង្ហាញឈ្មោះអ្នកប្រើប្រាស់ តែបើសិនពុំទាន់មានទេ នោះនឹងបង្ហាញថាគណនីមិនទាន់ចុះឈ្មោះនោះទេ។

បន្ទាប់មក អ្នកផ្ទេរប្រាក់នឹងទទូលបានការផ្ញើរសារ “លេខសម្ងាត់មាស” ៦ខ្ទង់មកកាន់ប្រអប់សារ ដែលមានសុពលភាពរយៈពេល៧ថ្ងៃ។ ឯចំណែកអ្នកទទួលប្រាក់ ត្រូវយកលេខសម្ងាត់មាសនេះ ទៅដកប្រាក់ពីម៉ាស៊ីនអេធីអឹម ឬតាមបញ្ជរបេឡា និងដៃគូធនាគារអេស៊ីលីដា។

ACLEDA Mobile

គួររំលឹកដែរថា សម្រាប់អតិថិជនដែលមិនទាន់មានគណនីអេស៊ីលីដាម៉ូបាល គឺអាចបង្កើតបានដោយខ្លួនឯង តាមទូរសព្ទបានយ៉ាងងាយស្រួល ដោយតម្រូវឲ្យមានអាយុចាប់ពី១៨ឆ្នាំឡើង។ ចំពោះព័ត៌មានបន្ថែម ក្នុងការចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ឬការចុះឈ្មោះនៅការិយាល័យធនាគារ និងការចុះ​ឈ្មោះ​ធ្វើ​ជា​ពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code សូមចុចលើតំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile

ACLEDA Mobile
ACLEDA Mobile

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]