ប្រទេសថៃ ៖ ពិតណាស់ បវរកញ្ញាខ្មែរ លីវ ជីលី បានចូលរួមក្នុងការប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិ Miss Grand Cambodia ដែលបានប្រារព្ធធ្វើនៅក្នុងប្រទេសថៃ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែងនេះ បានឈានដល់វគ្គផ្តាច់ព័ត្រ លើសពីនេះទៅទៀត ទោះបវរកញ្ញាកម្ពុជា មិនបានក្លាយជាម្ចាស់ម្កុដ ក្នុងការប្រលងនេះយ៉ាងណាក្តី តែរូបនេះ បានធ្វើឲ្យទង់ជាតិកម្ពុជា លេចឡើងលើឆាកអន្តរជាតិ គួរឲ្យសរសើរក្រៃលែង។
គួរបញ្ជាក់ផងដែរថា ទោះមិនបានជ័យលាភីយ៉ាងណាក្តី តែកញ្ញា លីវ ជីលី បានក្លាយជាបវរកញ្ញាខ្មែរដំបូង បំបែកកំណត់ត្រា ក្នុងប្រវត្តិសាស្ត្រក្នុងការប្រកួតថ្នាក់អន្តរជាតិ ដោយមានវត្តមានក្នុងចំណោម បេក្ខនារីទាំង២០នាក់ (Top 20) គួរបន្ថែមថា ម្ចាស់ម្កុដ Miss Grand International 2020 នេះ បានទៅលើបវរកញ្ញាសហរដ្ឋអាមេរិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ទោះមិនបានម្កុដវិលមកមាតុភូមិយ៉ាងណាក្តី តែក្នុងរយៈកាលនៃ ការប្រកួតនេះ បានបញ្ជាក់ថា ប្រជាជនខ្មែរ ពិតជាជួយគ្នាខ្លាំងណាស់ ខណៈពេលនេះ យើងក៏បានដឹងដែរថា បវរកញ្ញាខ្មែរ បានព្យាយាមបញ្ចេញសមត្ថភាពរបស់ខ្លួនខ្លាំងកម្រិតណា បើទោះបីមិនចេះភាសាស្ទាត់ជំនាញ តែរូបនាង នៅតែប្រឹងនិយាយ និងធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យកម្ពុជាអាចឈានមកដល់វគ្គកំពូលទាំង ២០នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]