បរទេស៖ ច្រើនឆ្នាំកន្លងមកហើយ ដែលមានកម្មវិធីប្រកួតបវរកញ្ញា ក្នុងនោះដែរមានប្រទេសជាច្រើននៅជុំវិញពិភពលោក បានបញ្ជូនស្ត្រីម្នាក់តំណាងឲ្យប្រទេសខ្លួនទៅប្រកួតក្នុងកម្មវិធីផ្សេងៗពីគ្នាស្ទើរតែរាល់ឆ្នាំ។ ហើយការបង្កើតកម្មវិធីប្រកួតបវរកញ្ញា ក៏ជាការលើកកម្ពស់ដល់ស្រ្តី ដើម្បីឲ្យស្រី្តគ្រប់រូបមានសិទ្ធិក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ឲ្យពិភពលោកបានបានឃើញផងដែរ។
ពិតណាស់ រាល់កម្មវិធីប្រកួតបវរកញ្ញា គេតែងតែសង្កេតឃើញបេក្ខនារីជាច្រើនប្រទេស សុទ្ធសឹងតែមានរូបសម្ផស្សស្រស់ស្អាត អមជាមួយនឹងចំណេះដឹង និងទេពកោសល្យពីធម្មជាតិ ដើម្បីប្រកួតដើម្បីមកុដក្លាយជាម្ចាស់ជ័យលាភីប្រចាំកម្មវិធីនីមួយៗ។ ការប្រកួតបវរកញ្ញា មិនប្រកាន់ពីពណ៌សម្បុរ ជាតិសាសន៍អ្វីនោះទេ សំខាន់បេក្ខភាពគ្រប់រូប មានអត្តចរិតល្អ ចំណេះដឹងសមរម្យ និងភាពស្រស់ស្អាតចេញខាងក្នុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេឃើញមានបវរកញ្ញាស្បែកខ្មៅជាច្រើនប្រទេសបានក្លាយជាម្ចាស់មកុដ នាំយកភាពជោគជ័យជូនទៅកាន់ប្រទេសខ្លួនជាបន្តបន្ទាប់ផងដែរ។ លើសពីនេះទៅទៀត យើងអាចនិយាយបានថា ភាពស្រស់ស្អាតពីខាងក្នុង គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ ក្នុងនោះដែរ ពណ៌សម្បុរជារឿងមួយដែលមិនគួររើសអើងនោះទេ គ្មាននរណាម្នាក់អាចរើសការកើតបានឡើយ តែត្រូវពេញចិត្តអ្វីដែលខ្លួនមាន។
តួយ៉ាង រូបភាពខាងក្រោយនេះជាបវរកញ្ញាស្បែកខ្មៅទាំង៥រូប ដែលបានឈ្នះមកុដក្នុងកម្មវិធីធំៗលំដាប់ថ្នាក់អន្តរជាតិ៖
ទី១៖ Leila Lopes
Leila Lopes នាងជាបេក្ខភាពមកពីប្រទេស Angola ហើយនាងបានក្លាយជាម្ចាស់មកុដ Miss Universe ឆ្នាំ ២០១១ ផងដែរ។
ទី២៖ Toni Ann Singh
Toni Ann Singh ជាបេក្ខភាពមកពីប្រទេស Jamaica ទៅប្រកួតក្នុងកម្មវិធី Miss World ២០១៩ ក្នុងនោះដែរនាង ក៏បានក្លាយជាម្ចាស់មកុដ Miss World ២០១៩ ទៀតផង។
ទី៣៖ Zozibini Tunzi
Zozibini Tunzi នាងក៏ជាបេក្ខភាពតំណាងឲ្យប្រទេស South Africa ទៅប្រកួតក្នុងកម្មវិធី Miss Universe ២០១៩ ដោយនាងក៏បានក្លាយជាម្ចាស់កមុដ Miss Universe ២០១៩ ទៀតផង។
ទី៤៖ Jazelle Barbie Royale
Jazelle Barbie Royale បើទោះបីនាងជាភេទទី៣ តែនាងបានទៅចូលរួមប្រកួតក្នុងកម្មវិធី Miss International Queen កាលពីឆ្នាំ២០១៩ តំណាងឲ្យប្រទេស USA ហើយនាងក៏បានក្លាយជាម្ចាស់មកុដ Miss Internatinal Queen ២០១៩ ផងដែរ។
ទី៥៖ Abena Appiah
Abena Appiah ថ្មីៗនេះ នាងបានចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International ២០២០ តំណាងឲ្យប្រទេស USA ហើយយប់មិញនេះ ក៏ជាថ្ងៃប្រកួតផ្ដាច់ព័្រត្រផងដែរ ដោយនាងបានក្លាយជាម្ចាស់មកុដ Miss Grand International ២០២០ ទៀតផង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]