បរទេស៖ សម្រាប់មនុស្សមួយចំនួន សត្វចិញ្ចឹមគឺមិនត្រឹមតែជាមិត្តដ៏ល្អនោះទេ តែវាក៏ជានិមិត្តសញ្ញាបង្ហាញពីទ្រព្យសម្បត្តិរបស់ម្ចាស់វាផងដែរ។ មិនថាវាជាសត្វឆ្កែតូចៗ ពស់ដ៏កម្រ ឬបក្សីត្រូពិកអ្វីនោះទេ សត្វចិញ្ចឹមដែលប្រណិតៗគឺអាចមានតម្លៃថ្លៃកប់ពពក។
មិនត្រឹមតែតម្លៃទិញដំបូងដែលថ្លៃនោះទេ តែក៏នៅរាប់បញ្ចូលការចំណាយលើចំណី ពេទ្យសត្វ និងការថែរក្សាផងដែរ។ កុំឱ្យចាំយូរ ខាងក្រោមនេះគឺជាសត្វចិញ្ចឹមដែលមានតម្លៃថ្លៃបំផុត៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. សេក Macaw
បក្សីស្រស់ស្អាតទាំងនេះ មានដើមកំណើតនៅអាមេរិកកណ្តាលនិងអាមេរិកខាងត្បូង ហើយត្រូវបានគេស្គាល់ថាជាពូជសេកយក្សក្នុងចំណោមប្រភេទសេកទាំងអស់។ តម្លៃបក្សីឆ្លាតៗទាំងនេះ អាចឈានដល់រាប់ពាន់ដុល្លារ ហើយក្នុងការចិញ្ចឹមវា គេត្រូវការទ្រុងធំៗ ចំណីផ្សេងៗមានដូចជាគ្រាប់ធញ្ញជាតិ ផ្លែឈើ និងស្លឹកឈើផ្សេងៗ ព្រមទាំងមានប្រដាប់ប្រដាលេងសម្រាប់វាទៀតផង។
2. ជ្រូកតូចៗ (micro pig)
កូនជ្រូកតូចៗគឺជាសត្វចិញ្ចឹមមួយដែលកំពុងមានប្រជាប្រិយភាព ដោយទាំងរូបភាពនិងវីដេអូរបស់ពួកវា ត្រូវបានម្ចាស់បង្ហោះពេញបណ្តាញសង្គម ដែលគេចូលចិត្តចិញ្ចឹមសត្វនេះនៅក្នុងផ្ទះ។ ទោះបីជាពួកវាមើលទៅគួរឱ្យស្រលាញ់ក៏ដោយ ក៏ពួកវាមានតម្លៃរាប់ពាន់ដុល្លារហើយត្រូវការចំណាយរាប់ពាន់ថែមទៀតសម្រាប់ចំណាយលើការថែទាំពួកវា។ សត្វចិញ្ចឹមទាំងនេះមានទំហំតូចជាងជ្រូកដែលគេចិញ្ចឹមយកសាច់ ប៉ុន្តែពួកវានៅតែអាចមានទំងន់ពី45kgទៅ90kg និងត្រូវការចំណីអាហារច្រើន ការ check-ups នៅពេទ្យ និងការចាក់វ៉ាក់សាំងទៀតផង។
3. បង្គួយ Iguana
បង្គួយ Iguana មកពីបរិស្ថានក្តៅនិងសើមនៅអាមេរិកខាងត្បូង ដូច្នេះវាត្រូវការការយកចិត្តទុកដាក់ជាពិសេស។ កន្លែងរស់នៅពួកវាត្រូវការឧបករណ៍កំដៅនិងសំណើមដែលរក្សាកម្រិតពី65ទៅ75ភាគរយ និងប្រភពពន្លឺដើម្បីរក្សាកាំរស្មីUVAនិងUVB។
4. ឆ្មា Savannah
ឆ្មាឡូយៗទាំងនេះមានរាងខ្ពស់និងស្ដើង ហើយមិនមានភាពខុសប្លែកគ្នាខ្លាំងពីសត្វឆ្មាធម្មតាប៉ុន្មាននោះទេ។ តែភាពខុសគ្នានោះគឺតម្លៃរបស់វា ដែលមួយដែលអាចមានតម្លៃដល់2ម៉ឺនដុល្លារ។ សត្វចិញ្ចឹមដ៏ស្រស់ស្អាតទាំងនេះគឺជាលទ្ធផលនៃការបង្កាត់ពូជឆ្មាស្រុកជាមួយឆ្មាព្រៃអាហ្វ្រិក។
5. ឆ្កែ Tibetan mastiff
ពូជឆ្កែ Tibetan mastiffs គឺជាសត្វឆ្កែដ៏ធំបំផុតរបស់ពិភពលោក ដែលដំបូងគេបង្កាត់វាដើម្បីធ្វើជាឆ្កែយាមសត្វចិញ្ចឹមនិងផ្ទះ។ រោមក្រាស់ៗដ៏ធំសម្បើមរបស់ពួកវា ជ្រុះម្តងក្នុងមួយឆ្នាំហើយត្រូវការការថែទាំជាទៀងទាត់។ ពូជសុទ្ធគឺកម្រណាស់ហើយអាចមានតម្លៃរហូតដល់5,000ដុល្លារ។ កាលពីឆ្នាំ2011 ពូជឆ្កែ Tibetan mastiffs ក្រហមមួយក្បាលឈ្មោះថា Big Splash ត្រូវបានលក់ក្នុងតម្លៃ1.5លានដុល្លារទៅឱ្យមហាសេដ្ឋីចិនម្នាក់។
6. ពូជឆ្កែគ្មានរោម (chinese crested hairless dog)
ពូជឆ្កែគ្មានរោមរបស់ចិន គឺជាឆ្កែដែល friendly។ សត្វឆ្កែដ៏កម្រទាំងនេះអាចមានតម្លៃលើសពី3,000ដុល្លារ ហើយពួកវាងាយនឹងរលាកស្បែក (sunburn) ពេលត្រូវពន្លឺព្រះអាទិត្យ ដូច្នេះម្ចាស់របស់វាត្រូវមានការថែទាំជាពិសេស។
7. ពស់ Lavender albino ball python
ពស់ប្រភេទនេះទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកស្រលាញ់សត្វពស់ ដោយសារតែពណ៌ lavender របស់វារួមជាមួយក្រឡាពណ៌លឿងភ្លឺ និងភ្នែកដ៏ក្រហមរបស់វា។ ពស់ប្រភេទនេះអាចបង្កាត់ពូជបានទាល់តែវាដល់អាយុ2ទៅ3ឆ្នាំ។ ពស់នេះមានដើមកំណើតមកពីទ្វីបអាហ្វ្រិក ហើយជាធម្មតាមានប្រវែងពី91ទៅ121
សង់ទីម៉ែត្រ និងមានតម្លៃរាប់ពាន់ដុល្លារ។
8. ពូជមាន់ខ្មៅ Ayam Cemani
មាន់ទាំងនេះមកពីប្រទេសឥណ្ឌូនេស៊ី ហើយមានពណ៌ខ្មៅទាំងស្រុងចាប់ពីស្លាបរហូតដល់ចំពុះ និយាយទៅមួយតួខ្លួនវាតែម្តង។ សូម្បីតែឆ្អឹងនិងសរីរាង្គខាងក្នុងវាក៏មានពណ៌ខ្មៅដែរ។ ពណ៌ខ្មៅរបស់ពួកវាគឺជាលទ្ធផលនៃហ្សែនដ៏កម្រមួយដែលបណ្តាលឱ្យមាន hyperpigmentation។ មាន់ពណ៌មិនធម្មតានេះ អាចមានតម្លៃរហូតដល់4,000ដុល្លារក្នុងមួយក្បាល។
9. Sugar glider
សត្វតូចៗទាំងនេះហក់ពីដើមឈើមួយទៅដើមឈើមួយទៀត ដូច្នេះដើម្បីចិញ្ចឹមវា គេត្រូវការកន្លែងដែលមានទំហំគ្រប់គ្រាន់ដើម្បីឱ្យវាតោងឡើងលើមែកឈើ។ Sugar glider មានទម្ងន់តែ85ក្រាម ហើយជាសត្វដែលដេកនៅពេលថ្ងៃ ដូច្នេះវាកម្រនឹងសម្របខ្លួនទៅនឹងសកម្មភាពពេលថ្ងៃណាស់។
10. ត្រី Piranha
ត្រីទាំងនេះត្រូវបានគេស្គាល់ថាជាត្រីស៊ីសាច់ដ៏សាហាវ ដែលជាទូទៅត្រូវបានគេរកឃើញនៅតាមដងទន្លេអាម៉ាហ្សូន។ ប្រភេទត្រី piranha ដែលត្រូវបានលក់ជាសត្វចិញ្ចឹមគឺត្រី red-bellied Pygocentrus nattereri ដែលផ្នែកខាងក្រោមវាមានពណ៌ក្រហម។ ពួកវាត្រូវការការថែទាំជាក់លាក់ ហើយគួរតែរក្សាទុកនៅក្នុងអាងចិញ្ចឹមត្រីដែលមាន pH ចន្លោះពី6.5និង7.8 និងសីតុណ្ហភាពចន្លោះពី23អង្សាសេនិង26អង្សាសេ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]